ក្រុមហ៊ុនដំឡើង iPhone បន្តចាកចេញពីចិន ទៅសាងសង់រោងចក្រថ្មីនៅវៀតណាម
វៀតណាម៖ រោងចក្រ Pegatron ដែលជាប់កុងត្រាដំឡើងផលិត Apple នឹងចាកចេញពីប្រទេសចិន ដើម្បីទៅសង់រោងចក្រថ្មីនៅវៀតណាម និងប្រទេសចំនួន២ទៀត។ ជាការចាកចេញ ក្រោយពេល រោងចក្រ Foxconn ជារោងចក្រដំឡើង iPhone ដ៏ធំមួយ បានសម្រេចលើការសាងសង់រោងចក្រថ្មីនៅប្រទេសវៀតណាម ដើម្បីជៀសផុតពីផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងប្រទេសចិន កាលពីខែធ្នូ ឆ្នាំ២០១៨ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន កាលពីពេលថ្មីៗនេះ។
ប្រភពថា រោងចក្រ Pegatron ដែលជាប់កុងត្រាដំឡើងផលិត Apple ក៏នឹងបោះជំហានចេញពីប្រទេសចិនដូចជា Foxconn ដែរ។ Pegatron នឹងសាងសង់រោងចក្រនៅក្នុងប្រទេសថ្មីចំនួនបី រួមមានឥណ្ឌា ឥណ្ឌូណេស៊ី និងវៀតណាម។ បច្ចុប្បន្ននេះ Pagatron មានដំឡើងផលិត Apple ប្រមាណ៣០% ដោយដំឡើងនៅក្នុងរោងចក្រនៅឯប្រទេសចិន។ យ៉ាងណាក៏ដោយ ជាមួយផែនការបោះជំហានចេញពីប្រទេសចិននេះ ប្រធានក្រុមហ៊ុន Pegatron នឹងឲ្យប្រកាសដំណឹងលម្អិតនៅពេលឆាប់ៗខាងមុខនេះ៕ម.ន



