នាយករដ្ឋមន្ត្រីជប៉ុនប្តេជ្ញាជួបជាមួយប្រមុខដឹកនាំកំពូលកូរ៉េខាងជើង ដើម្បីលុបបំបាត់ការមិនទុកចិត្តគ្នា

ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ នៅថ្ងៃចន្ទនេះ បានប្តេជ្ញាបំបែកស្នូកនៃការមិនជឿទុកចិត្តគ្នាទៅវិញទៅមកជាមួយកូរ៉េខាងជើង នៅក្នុងជំនួបជាមួយលោក គីម ជុងអ៊ុន ដោយផ្ទាល់ និងស្តាទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំងពីរ។

ថ្លែងទៅកាន់សភា លោក អាបេ ក៏បានអះអាងថា នឹងជំរុញចំណងទាក់ទងចិន-ជប៉ុនឱ្យទៅក្នុងដំណាក់កាលថ្មីមួយ ហើយថែមទាំងបានសន្យាផ្តល់ថវិកាជាច្រើនដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដែលមានការខូចខាតនៅប្រទេសសេដ្ឋកិច្ចដ៏ធំបំផុតទី៣របស់ពិភពលោកនេះ។

យ៉ាងណាមិញ នាយករដ្ឋមន្រ្តីជប៉ុនរូបនេះ មិនបានប្រាប់ពេលវេលាសម្រាប់ជំនួប ដែលអាចកើតឡើងជាមួយមេដឹកនាំកូរ៉េខាងជើងនោះទេ ប៉ុន្តែការលើកឡើងនេះ បានកើតឡើងស្របពេលដែលលោក គីម ជុងអ៊ុន បានបញ្ជាឱ្យត្រៀមរៀបចំសម្រាប់ជំនួបកំពូលលើកទី២ជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលទំនងជានឹងធ្វើនៅដំណាច់ខែក្រោយនេះ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner