ជប៉ុនទទួលជោគជ័យក្នុងការបាញ់បង្ហោះគ្រាប់រ៉ុក្កែតថ្មីផ្ទុកផ្កាយរណបសរុប៧គ្រឿង ទៅកាន់គន្លងតារាវិថី

ជប៉ុន៖ រដ្ឋាភិបាលក្រុងតូក្យូបានបាញ់បង្ហោះរ៉ុក្កែត Epsilon-4 នៅក្នុងថ្ងៃសុក្រនេះ ដោយវាបាននាំយកផ្កាយរណបតូចៗចំនួន០៧គ្រឿង ចេញពីមជ្ឈមណ្ឌលអវកាស Uchinoura ស្ថិតនៅក្នុងខេត្ត Kagoshima ភាគនិរតីប្រទេស ឡើងទៅកាន់គន្លងតារាវិថីប្រកបដោយជោគជ័យ ក្នុងនោះមានមួយគ្រឿងអាចបង្កើតព្រឹត្តិការណ៍ទេពច្យុតសិប្បនិម្មិតបាន។ នេះគឺជាការបាញ់បង្ហោះផ្កាយលើកចុងក្រោយបំផុតរបស់ជប៉ុន និងត្រូវបានធ្វើឡើងបន្ទាប់ពីមានការដាក់ចេញនូវវិធានការថ្មីមួយដែលជំរុញឱ្យមានការអភិវឌ្ឍ សកម្មភាពនៅទីអវកាស ដោយមានការចូលរួមពីវិស័យឯកជន ខណៈការបាញ់បង្ហោះនេះដែរ ក៏ជាលើកដំបូងដែលគ្រាប់រ៉ុក្កែតប្រភេទ Epsilon ដឹកជញ្ជូនផ្កាយរណបច្រើនគ្រឿង។

គួរបញ្ជាក់ថា ផ្កាយរណបទាំង០៧គ្រឿងខាងលើ ត្រូវបានផលិតឡើងដោយក្រុមហ៊ុនឯកជន និងសាកលវិទ្យាល័យ១០ផ្សេងៗពីគ្នា ហើយទីភ្នាក់ងារអវកាសជប៉ុន ក៏បានទទួលស្គាល់ដែរថា គ្រាប់រ៉ុក្កែត Epsilon-4 បានយកផ្កាយរណបទំាងនេះទៅកាន់គន្លងផែនដីដោយជោគជ័យ ក្នុងរយៈពេល៥០នាទីប៉ុណ្ណោះ បន្ទាប់ពីបានចេញនៅរយៈកម្ពស់៥១៤គីឡូម៉ែត្រពីផ្ទៃផែនដី៕ម.ន

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner