ចិនបញ្ជូនយន្តហោះស្លាបចាក់ជាលើកដំបូង ទៅកាន់ស្ថានីយដែលស្ថិតនៅប៉ូលខាងត្បូងផែនដី

ចិន៖ យន្ដហោះប្រភេទស្លាបចាក់លើកដំបូងរបស់ចិន សម្រាប់ការហោះហើរល្បាតទៅតំបន់ប៉ូលដែលមានឈ្មោះថា ឥន្ទ្រីព្រិល (Snow Eagle) 601 បានចុះចតនៅឯស្ថានីយ ឃុនលុន (Kunlun) នៅថ្ងៃសុក្រសប្ដាហ៍នេះ ស្ថិតនៅតំបន់ប៉ូលខាងត្បូងនៃភពផែនដី។ យន្ដហោះ ឥន្ទ្រីព្រិល ៦០១ នេះ បានចុះចតដោយជោគជ័យនៅឯអាកាសយានដ្ឋាន Kunlun Station ស្ថិតនៅពីលើកម្រិតនីរ៉ូទឹកសមុទ្រ៤,០០០ម៉ែត្រក្បែរតំបន់ ដូមអេ (Dome A) ។ នេះគឺជាលើកទី៣ហើយ ដែលយន្ដហោះប្រភេទនេះ ធ្វើការចុះចតដោយជោគជ័យនៅតំបន់ប៉ូល គិតចាប់តាំងវាចាប់ផ្ដើមធ្វើប្រតិបត្តិការហោះហើរមក។

សម្រាប់តំបន់ប៉ូលខាងត្បូងផែនដី ក្នុងរយៈពេល៣០ឆ្នាំកន្លងទៅនេះ ចិនបានបង្កើតស្ថានីយស្រាវជ្រាវចំនួន០៤កន្លែងរួមមានស្ថានីយមហាកំផែង (Great Wall) ចុងសាន (Zhongshan) ឃុនលុន (Kunlun) និង ថៃសាន (Taishan) ។ ស្ថានីយ ថៃសាន (Taishan) មានទីតាំងស្ថិតនៅចន្លោះស្ថានីយ ឃុនលុន (Kunlun) និង ចុងសាន(Zhongshan) ហើយវាត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីខែកុម្ភៈ ឆ្នាំ២០១៤ ក្រោយការសាងសង់ដំណាក់កាលទីមួយត្រូវបានបញ្ចប់៕ម.ន

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner