ប្រធានាធិបតីសហរដ្ឋអាម៉េរិកបង្ហាញផែនការដាក់ពង្រាយមីស៊ីលបន្ថែមទៀត ក្នុងគោលបំណងបង្កើនការការពារសុវត្ថិភាពប្រទេសរបស់ខ្លួន

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍តនេះ បានបង្ហាញចេញនូវផែនការថ្មីៗក្នុងមន្ទីរបញ្ចកោណ ដែលមានដូចជាការបង្កើនសមត្ថភាព និងការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលបន្ថេមទៀត សំដៅការពារសុវត្ថិភាពប្រទេសរបស់ខ្លួនឲ្យកាន់តែប្រសើរជាងមុន ។

ទោះបីជាមិនបានការបញ្ជាក់ចំៗថា សត្រូវពិតប្រាកដជានរណាក៏ដោយ ប៉ុន្តែការរៀបចំផែនដីទប់ទល់ភ្លាមៗរបស់សហរដ្ឋអាម៉េរិកនេះ បានកើតឡើងបន្ទាប់ពីរុស្ស៊ីបានបង្ហាញចេញនូវគ្រាប់មីស៊ីលប្រភេទថ្មី ដែលមានល្បឿនលឿនជាសំឡេង និងអាចបញ្ជាឲ្យចង្អុលរកគោលដៅត្រូវវាយប្រហារថែមទៀតផង ដែលប្រការនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាម៉េរិក។

ថ្លែងនៅក្នុងកិច្ចប្រជុំមួយនាមន្ទីរបញ្ចកោណ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា សហរដ្ឋអាម៉េរិកនឹងបង្កើនកិច្ចការពារសុវត្ថិភាពរបស់ខ្លួន ប្រឆាំងនឹងការវាយប្រហារនានាដោយគ្រាប់មីស៊ីលដូចជាពពួកមីស៊ីលប្រដេញ និងមីស៊ីលលឿនជាងសំឡេង។ លោកបានសង្កត់ធ្ងន់ថា ពិភពលោកកំពុងផ្លាស់ប្តូរហើយ ដូច្នេះសហរដ្ឋអាម៉េរិកមិនអាចគ្រាន់តែមានការផ្លាស់ប្តូរតិចតួចនោះទេ។ វាមិនគ្រប់គ្រាន់ឡើយសម្រាប់យើង ដោយគ្រាន់តែរក្សាល្បឿននៃការប្រកួតប្រជែង ស្មើៗនឹងសត្រូវរបស់យើងនោះ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner