ជនសង្ស័យ១៧នាក់ក្នុងសំណុំរឿង៨ផ្សេងគ្នា ត្រូវបាននគរបាលខណ្ឌសែនសុខបញ្ជូន ទៅតុលាការ
ភ្នំពេញ៖ ព្រឹកនេះ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបាន កសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ១៧នាក់ (ស្រីម្នាក់) ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមផ្លូវច្បាប់ក្រោយពីបញ្ចប់ពីការសាកសួរចប់បញ្ជូនកាលពីម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី១៨ មករា ២០១៩។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទាំង១៧នាក់មានពាក់ព័ន្ធចំនួន០៨ករណីផ្សេងគ្នា ក្នុងនោះមាន ករណីជួញដូរគ្រឿងញៀនខុសច្បាប់ ១ករណី(មនុស្ស៥នាក់) ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ១ករណី (មនុស្ស០២នាក់) ករណីប្រើប្រាស់គ្រឿងញៀន ចំនួន៥ករណី (មនុស្ស០៩នាក់) និងករណីលួចមានស្ថានទម្ងន់ទោស (វាយប្លន់ម៉ូតូ) ១ករណី (មនុស្សម្នាក់)។

គួរបញ្ជាក់ថា ជនសង្ស័យទាំង១៧នាក់ដលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកនេះ គឺត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបានតាមបណ្តាមូលដ្ឋានប៉ុស្តិ៍ក្នុងខណ្ឌសែនសុខ។ ក្រោយពីបញ្ចប់ពីការសាកសួរ ក៏បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមផ្លូវច្បាប់នាព្រឹកនេះ៕


