កម្លាំងនគរបាលអន្ដោប្រវេសន៍ចុះត្រួតពិនិត្យជនជាតិចិនជាង៥០នាក់ ពាក់ព័ន្ធការកាន់កាប់លិខិតឆ្លងដែន និងប័ណ្ណការងារ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានចុះពិនិត្យជនជាតិចិនជាង៥០នាក់ នៅទីតាំងផ្ទះលេខ១១អា ផ្លូវ៥៦៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធការកាន់កាប់លិខិតឆ្លងដែន និងប័ណ្ណការងារ។

មន្រ្តីនគរបាលអន្តោប្រវេសន៍ បានបញ្ជាក់ថា នៅវេលាម៉ោង០២៖៤៥នាទី រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ក្នុងប្រតិបត្តិការចម្រុះនេះដឹកនាំដោយលោក លី សុផាន់ណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោក កែវ វណ្ណថន អគ្គនាយករងអន្តោប្រវេសន៍ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន បានចុះត្រួតពិនិត្យជនជាតិចិន៥៤នាក់ ពាក់ព័ន្ធការកាន់កាប់លិខិតឆ្លងដែន និងប័ណ្ណការងារ។

ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់បានជនសង្ស័យជាជនជាតិចិនចំនួន៥៤នាក់ (ស្រី១១នាក់) និងសម្ភារប្រព្រឹត្តបទល្មើសរួមមាន៖ កុំព្យូទ័រ ទូរសព្ទ ឯកសារ និងឧបករណ៍ពាក់ព័ន្ធការប្រព្រឹត្តបទល្មើសមួយចំនួន។ ក្រោយការចាប់ខ្លួន ជនជាតិចិន និងសម្ភារទាំងនោះត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការតាមនិតិវិធី៕ ដោយៈ ប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner