ស្រវឹងធ្លាក់ភ្នែក បើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោគជាំបើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់ចំនួនមួយកង់ ឯរថយន្តបែកកង់ឆ្វេងបើកទៅមុខលែងរួច។ ហេតុការណ៍នេះកើតនៅវេលាម៉ោង១២នឹ១៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ៥ (ទល់សាលាប៊ែលធី) ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាក កូរ៉ូឡា ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2B.3265 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់ចំនួនមួយកង់ ចំណែករថយន្តខូចខាតចំហៀងខាងឆ្វេង និងបែកកង់បើកទៅមុខលែងរួច ចំពោះករណីខាងលើនេះពុំមានអ្នកណារងរបួសឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការវាស់វែង និងស្ទួចរថយន្តទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយនៅពេលក្រោយ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner