ក្រុមហ៊ុន Facebook វិនិយោគ៣០០លានដុល្លារអាម៉េរិក ក្នុងវិស័យសារព័ត៌មាន ជាពិសេស ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

សហរដ្ឋអាម៉េរិក៖ Facebook កាលពីម្សិលមិញ បានប្រកាសថាខ្លួននឹងវិនិយោគប្រាក់ជាង៣០០លានដុល្លារ នៅក្នុងវិស័យសារព័ត៌មាន ជាការវិនិយោគ ស្របពេលដែលក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមដ៏ធំនៅអាម៉េរិកមួយនេះ កំពុងបន្តយុទ្ធនាការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។

ក្រុមហ៊ុនហ្វេសបុកនឹងធ្វើការវិនិយោគប្រាក់ជាង៣០០លានដុល្លារនៅក្នុងវិស័យសារព័ត៌មាន សម្រាប់រយៈពេល៣ឆ្នាំ ដោយប្រាក់មួយចំនួននៃមូលធិនិវិនិយោគនេះ នឹងត្រូវប្រគល់ឱ្យដោយផ្ទាល់ដល់អង្គការក្រៅរដ្ឋាភិបាលមិនស្វែងរកប្រាក់កម្រៃមួយចំនួន។

លើសពីនេះទៅទៀត មូលិនិធិនេះនឹងពង្រីកកិច្ចខិតខំប្រឹងប្រែងបច្ចុប្បន្នរបស់ Facebook ដើម្បីជួយគេហទំព័រព័ត៌មានទើបបង្កើតថ្មីៗក្នុងការ ប្រែក្លាយអ្នកអានទៅជាអតិថិជនបង់ប្រាក់វិញ នេះបើតាមសេចក្តីថ្លែងការណ៍របស់ហ្វេសប៊ុក។

សូមរម្លឹកថា កាលពីឆ្នាំមុន ក្រុមហ៊ុន Facebook ក៏បានប្រកាសពីការវិនិយោគប្រាក់៦លានដុល្លារផងដែរ សម្រាប់អ្នកបោះពុម្ពផ្សាយនៅក្នុងស្រុក នៅចក្រភពអង់គ្លេសដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner