គ្រាប់ពូជដែលនាំយកទៅឋានព្រះចន្ទដោយបេសកកម្ម Chang’e-4 (ឆាងអឺ-ទី៤) របស់ប្រទេសចិន បានដុះពន្លកហើយ

ចិន៖ រដ្ឋបាលអវកាសចិនបានប្រកាសថ្មីៗនេះថា នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលមានរូបធាតុជីវសាស្ត្រដុះលើឋានព្រះចន្ទ ហើយជាការបោះជំហានធំមួយសម្រាប់ដំណើររុករកក្នុងលំហអាកាស។
បេសកកម្ម Chang’e-4 (ឆាងអឺ-ទី៤) ជាបេសកកម្មដំបូងដែលបានចុះចត និងរុករកនៅលើតំបន់ឆ្ងាយនៃឋានព្រះចន្ទ ដែលបែរមុខចេញពីផែនដី។

យានរបស់ប្រទេសចិនមានផ្ទុកនូវដីដែលមានបណ្ដុះដោយកប្បាស គ្រាប់ពូជដំឡូង និងផ្សិតដំបែ។ រុក្ខជាតិទាំងនោះត្រូវបានផ្ទុកនៅក្នុងប្រអប់បិទជិត ហើយវានឹងព្យាយាមបង្កើតនូវតំបន់មានជីវិតតូចមួយ ជាបរិស្ថានសិប្បនិមិត្តដើម្បីទ្រទ្រង់ខ្លួនឯង។ ការដាំដុះលើឋានព្រះចន្ទនេះ មានន័យថាអវកាសយានិកអាចប្រមូលផលនៅលំហអាកាស មិនចាំបាច់ត្រឡប់មកផែនដី ដើម្បីយកគ្រឿងផ្គត់ផ្គង់នោះទេ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner