ជប៉ុនចាត់ទុកវៀតណាមជាប្រទេសគួរឲ្យវិនិយោគបំផុតក្នុងអាស៊ី

ជប៉ុន៖ បណ្តាក្រុមហ៊ុនជប៉ុន បានចាត់ទុកវៀតណាម គឺជាតំបន់វិនិយោគទាក់ទាញបំផុតក្នុងតំបន់អាស៊ី ដោយសារតែការរីកចម្រើនសេដ្ឋកិច្ចដ៏ខ្ពស់នៃប្រទេសនេះ។ នេះបើតាមការការស្រាវជ្រាវមួយ ចេញផ្សាយដោយសារព័ត៌មាន Vietnam.vn។

ការស្រាវជ្រាវរបស់ NNA ឬ បណ្តាញព័ត៌មានអាស៊ីដែលត្រូវបានធ្វើឡើង ចាប់ពីថ្ងៃទី២៦ វិច្ឆិកា ដល់ ៩ ធ្នូ ២០១៨នោះ ដោយសារតែវៀតណាមជាតំបន់ផលិតកម្ម ហើយនឹងទីផ្សារអ្នកប្រើប្រាស់ដ៏ធំនោះ បណ្តាវិនិយោគគិនជប៉ុនបានចាត់ទុកថា វៀតណាមគឺជាតំបន់វិនិយោគទាក់ទាញបំផុត ក្នុងតំបន់អាស៊ី។

តាមការសាកសួរក្រុមហ៊ុនជប៉ុន នៅអាស៊ីខាងកើត អាស៊ីអាគ្នេយ៍ ឥណ្ឌា និងអូស្ត្រាលី មាន៣៥,៧ភាគរយថា លទ្ធផលបង្ហាញថា វៀតណាមគឺជាប្រទេសដែលគួរតែជំរុញសេដ្ឋកិច្ចបំផុត សម្រាប់ការវិនិយោគ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner