ការប្រឡងជ្រើសរើសនាយទាហានឆ្នាំ២០១៩ឈានចូលដល់ថ្ងៃទី៣

អត្ថបទដោយ៖
Kien Sereyvuth

ការប្រឡងជ្រើសរើសនាយទាហានចូលបំរើ ក្នុងជួរកងយោធពលខេមរភូមិន្ទ បានឈានចូលដល់ថ្ងៃទី៣ ហើយ ដែលការប្រឡងនៅថ្ងៃទី១៥មករានេះ គឺជាការប្រឡងផ្នែកកាយសម្បទា សម្រាប់ វគ្គនាយទ័ពជើងគោក ជំនាន់ ទី១១  ។

បេក្ខជនដែលបាន ដាក់ពាក្យប្រឡង បានបង្ហាញ នូវការចាប់អារម្មរបស់ពួកគេក្នុងការចង់រួមការពារជាតិ
បេក្ខជនដែលបានដាក់ពាក្យប្រលងជ្រើសរើសនាយទាហាន កងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៩ មានចំនួន សរុប៨ពាន់៣៥២នាក់ ក្នុងនោះរួមមានបុរស៥ពាន់៨២នាក់ និងស្ត្រី ៣ពាន់២៧០នាក់ដែលក្នុងនោះ ការជ្រើស រើសសម្រាំងយកសមត្ថភាពពិតប្រាកដចំនួន៦៨០នាក់។

ការប្រឡងជ្រើសរើសនាយទាហានចូលបំរើក្នុងវិស័យកងទ័ពនៅឆ្នាំ២០១៩នេះ ត្រូវបានជ្រើសរើស បួនប្រភេទ គឺ វគ្គនាយទាហានសកម្មជំនាន់ទី២៣ វគ្គនាយទាហានទ័ពជើងគោកជំនាន់ទី១១ វគ្គនាយទាហានបន្តវេន១២  និងវគ្គទាហាន ជំនាញបច្ចេកទេសផ្នែកយោធា  ។ 

នាយកសាលានាយទាហានសកម្ម និងជាប្រធានមណ្ឌលរាជ ធានីភ្នំពេញ លោកឧត្តមសេនីយ៍ ឯក ប៊ុត សុភាព បានថ្លែងថា ការប្រឡើងផ្នែកសម្បទា ទាំងបួនប្រភេទនេះ គឺមានវិញ្ញាសាបីសំខាន់រួមមានការរត់ចម្ងាយ វិញ្ញា សាលោតចំងាយ  និងវិញ្ញាសាបោះដុំដែក ការប្រលងជ្រើសរើសវគ្គនាយទាហានឆ្នាំ២០១៩ នេះមានចំនួន ៦មណ្ឌល គឺនៅមណ្ឌលរាជ ធានីភ្នំពេញ នៅយោធភូមិភាគទី១យោធភូមិភាគទី២យោធភូមិភាគទី៣យោធភូមិភាគទី៤ និងយោធ ភូមិភាគទី៥។

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner