ឧបការីរងរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Joseph Felter ទស្សនកិច្ច២ថ្ងៃនៅកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិប្រទេសអាមេរិក ទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ លោក Joseph Felter បានអញ្ជើញជួបរដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជាលោកឧត្តមសេនីយ៍នាងផាត នារសៀល ថ្ងៃទី១៥មករានេះ ក្នុងដំណើរទស្សនកិច្ច២ថ្ងៃក្នុងប្រទេសកម្ពុជា។

យោង តាមសេចក្តីប្រកាសរបស់ស្ថានទូត អាមេរិក ដំណើរទស្សនកិច្ចរបស់លោក Felter នឹងផ្តោតលើចក្ខុវិស័យរួមនៃការបើកទូលាយនិងសេរីក្នុងតំបន់ Indo Pacificនិងការពិភាក្សារកទំនាក់ទំនងល្អរវាងវិស័យយោធាជាមួយនឹងប្រទេសកម្ពុជា។ ជំនួបរវាងឧបការីរង រដ្ឋមន្រ្តីក្រសួងការពារជាតិប្រទេសអាមេរិកជាមួយនឹងមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិនៅថ្ងៃនេះ មិនទាន់បាន បញ្ជាក់លទ្ធផលយ៉ាងណាទេ។

នៅជាមួយគ្នានេះផងដែរសេចក្តីប្រកាស ដដែលរបស់ស្ថានទូតអាមេរិកបាន និយាយទៀតថា ដំណើរទស្សនកិច្ច២ថ្ងៃនៅកម្ពុជាដែលនឹងបញ្ចប់នៅថ្ងៃទី១៦មករាស្អែកនេះ ក៏នឹងមាន ជាប់ ពាក់ព័ន្ធនឹងករណីលោកកឹមសុខា ដែលសហរដ្ឋអាមេរិកស្នើចង់អោយទំលាក់បទចោទប្រកាន់ និងការស្នើ រក ដំណើរការសង្គមស៊ីវិលនិងដំណើរការផ្នែកប្រព័ន្ធផ្សព្វផ្សាយនោះផងដែរ។

មន្ត្រីអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃស៊ីផាន បានច្រានចោលនូវសំណើរបស់មន្ត្រីយោធាអាមេរិកនោះ (សម្លេងផៃស៊ីផាន)
លោកកឹមសុខា បានរងការចោទពីបទសន្ទិដិ្ឋភាពជាមួយបរទេស ក្រោយសម្តីសារភាពដែលនិយាយតាមការ ផ្សព្វផ្សាយព័ត៌មាននៃបណ្តាញផ្សាយកម្ពុជាពីប្រទេសអូស្ត្រាលី CBN ដែលបញ្ជាក់អំពីឧបាយកលឃុបឃិត ជា មួយបរទេស ដើម្បីនាំកម្ពុជាធ្លាក់ក្នុងចលនាបដិវត្តពណ៌តាមគំរូនៃអតីតប្រទេសយូហ្គោស្លាវី និងសឺប៊ី។
លោកកឹមសុខា នឹងត្រូវប្រឈមការជាប់ពន្ធនាគាររវាងពី ១៥ឆ្នាំដល់៣០ឆ្នាំ បើសិនជារកឃើញថា ពិតជាមាន កំហុសមែន។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner