រដ្ឋមន្ត្រីការបរទេសកម្ពុជាចូលរួមកិច្ចប្រជុំចង្អៀតនៅថៃ
រដ្ឋមន្ត្រីការបរទេសកម្ពុជាលោកប្រាក់សុខុន គ្រោងនឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំចង្អៀតមួយនៃរដ្ឋមន្ត្រីការបរ ទេសអាស៊ានដែល នឹងប្រព្រឹត្តទៅនៅក្នុងប្រទេសថៃក្នុងសប្តាហ៍នេះ។ ប្រទេសថៃ គឺជាប្រធានប្តូរវេនអាស៊ាន ឆ្នាំ២០១៩នេះ។ យោងតាមសេចក្តីប្រកាសព័ត៌មាន កិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងប្រព្រឹត្ត ទៅរវាងពីថ្ងៃទី ១៧ដល់១៨មករានៅក្នុងទីក្រុងឈៀងម៉ៃ។ ក្នុងឳកាសនៃកិច្ចប្រជុំចង្អៀតនោះ រដ្ឋមន្ត្រីការបរ ទេស អាស៊ានគ្រោងនឹងពិភាក្សាពីវិស័យអាទិភាពជាច្រើនដែលមានចំណាប់អារម្មណ៍រួម ដែលអាស៊ានត្រូវ អនុ វត្តនៅក្នុងឆ្នាំ២០១៩ ដើម្បីការកសាងសហគមន៍អាស៊ាន និងធ្វើការឆ្ពោះទៅកាន់សហគមន៍អាស៊ានមួយដែល ផ្ដោតការយកចិត្តទុកដាក់លើប្រជាជន និងធ្វើឲ្យមានភាពកាន់តែរឹងមាំថែមទៀត ក៍ដូចជាពង្រឹងទំនាក់ទំនងជា មួយដៃគូខាងក្រៅ ដើម្បីផលប្រយោជន៍ទៅវិញទៅមក។
សេចក្ដីជូនព័ត៌មានរបស់ក្រសួងការបរទេសបានឲ្យដឹង ថា ក្នុងឋានៈជាប្រធានប្តូរវេនរបស់អាស៊ាននៅក្នុងឆ្នាំ ២០១៩ ប្រទេសថៃបានជ្រើសរើស យកមូលបទ ជម្រុញភាពជាដៃគូសម្រាប់ចីរភាព ដែលស្របតាមវត្ថុបំណង របស់អាស៊ាន ក្នុងការលើកកម្ពស់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព។