ACC ធ្វើពិធីប្រកាសជាផ្លូវការ
ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) បានប្រកាសការបង្កើតជាផ្លូវការនៅថ្ងៃទី១៥មករានេះនៅក្នុងក្រុងអង្គរខេត្ត សៀមរាបក្រោយកិច្ចប្រជុំដែលមានអ្នកចូលជាង៨០០នាក់ក្រោមវត្តមាន ចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហា សេនាបតី តេជោហ៊ុនសែន។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន គឺជាប្រធានស្ថាបនិកិត្តិយសនៃក្រុមប្រឹក្សាវប្ប ធម៌អាស៊ីដែល ហៅកាត់ថា ACC ។
គំនិតផ្តួចផ្តើមក្រុមប្រឹក្សាវប្បធម៌អាស៊ី ACC ត្រូវបានបានអនុលោកភាពក្នុងអម្លុងកិច្ចប្រជុំលើកទី២៧នៃគណៈ កម្មាធិការអចិន្ត្រៃយ៍របស់អាយកាប់ក្នុងក្រុងកូឡាំឡំពួ នាខែកញ្ញាឆ្នាំ២០១៦។ ឯកសារគោលរបស់ ACC ដែល រៀបចំដោយកម្ពុជា និងមានការពិគ្រោះយោបល់ជាមួយសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ដទៃទៀត ត្រូវបាន អនុម័តក្នុងកិច្ចប្រជុំពេញអង្គរបស់អាយកាប់នៅក្នុងក្រុងសេអ៊ូនាខែកក្កដាឆ្នាំ២០១៧។ ក្រោយមកនាខែតុលាឆ្នាំ ២០១៨ អង្កការយូណេស្កូ បានឯកភាពថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអង្គការអាយកាប់ដើម្បីគាំ ទ្រសកម្មភាពនានារបស់ ACC ។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ បានប្រព្រឹត្តទៅនៅ ថ្ងៃទី៤ធ្នូឆ្នាំ២០១៨ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា នៅក្នុងខេត្តសៀមរាប។
ក្រុមប្រឹក្សាវប្បធម៌អាស៊ី នឹងមានកិច្ចប្រជុំ២ថ្ងៃដោយមានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់សំខាន់ៗ រួម មានរដ្ឋ មន្ត្រីក្រសួងវប្បធម៌មកពីបណ្តាប្រទេសក្នុងតំបន់ និងឥស្សរជនដទៃទៀតជាសមាជិករបស់ អាយកាប់។ ព្រឹត្តិ ការណ៍នោះ ក៏មានសិល្បករ សិល្បៈការិនីល្បីៗ មកពីជាង ១០ប្រទេស សម្តែងសិល្បៈ ដើម្បីស្វាគមន៍ ក្រុម ប្រឹក្សាវប្បធម៌អាស៊ី ដែលមានការិយាល័យនៅកម្ពុជាផងដែរ។
ក្រុមអ្នករៀបចំបានថ្លែងថា កិច្ចប្រជុំ ACC គ្រោងនឹងចេញនូវសេចក្តីថ្លែងការណ៍ក្រុងសៀមរាបមួយ ពាក់ព័ន្ធ ទៅនឹងការងាររបស់ខ្លួនក្រោយកិច្ចប្រជុំនឹងបញ្ចប់។