សម្តេចថ្នាក់ដឹកនាំកំពូលទាំង៣ ចូលរួមកិច្ចប្រជុំ APPF
អត្ថបទដោយ៖
Kien Sereyvuth
កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ីប៉ាស៊ីហ្វិកលើកទី២៧ Asia Pacific Parliamentary Forum បានប្រព្រឹត្តទៅ ក្នុងក្រុងអង្គរខេត្តសៀមរាបដោយមានប្រតិភូសភា ប្រមាណជាង ២០០នាក់ មកពី២១ប្រទេសបានអញ្ជើញចូល រួម។ កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ីប៉ាស៊ីហ្វិកលើកទី២៧ នេះ គឺជាកិច្ចប្រជុំលើកដំបូងដែលកម្ពុជាបានធ្វើ ជាម្ចាស់ផ្ទះ និងក្នុងវេទិកានេះ សម្តេចទាំង៣ដែលគ្រប់ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងស្ថាប័ននិតិប្រតិបត្តិ បាន អញ្ជើញចូលរួមទាំងអស់គ្នាផងដែរ។