ក្រសួងទេសចរណ៍ ប្រកាសជ្រើសរើសអ្នកប្រកួតដណ្ដើមជ័យលាភីផ្នែកសេវាកម្មម្ហូបអាហារ ភេសជ្ជៈ និងការិយាល័យជួរមុខ ដើម្បីពង្រឹង គុណភាពសេវាកម្មទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមស្ដង់ដាជាតិ និងស្ដង់ដាអន្តរជាតិ
ដើម្បីចូលរួមពង្រឹង គុណភាពសេវាកម្មទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមស្ដង់ដាជាតិ អាស៊ាន តំបន់ និងស្ដង់ដាអន្តរជាតិ ព្រមទាំងដើម្បីចូលរួមជំរុញចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ពិសេសដើម្បីលើកកម្ពស់ការអភិវឌ្ឍសមត្ថភាព និងលើកទឹកចិត្តអ្នកជំនាញទេសចរណ៍ ដែលកំពុងបម្រើការ នៅក្នុងវិស័យទេសចរណ៍ ។
ដូច្នេះក្រសួងទេសចរណ៍ បានប្រកាសជ្រើសរើសបេក្ខជនចូលរួមប្រកួតដណ្ដើមជ័យលាភី ផ្នែកសេវា កម្មម្ហូបអាហារ-ភេសជ្ជៈ និងការិយាល័យជួរមុខ នៅក្នុងកម្មវិធី «ប្រឡងប្រណាំងអ្នកជំនាញ ទេសចរណ៍ គំរូ ក្នុងឧស្សាហកម្មទេសចរណ៍ប្រចាំឆ្នាំ២០១៩ លើកទី១ លើផ្នែកសេវាកម្មម្ហូបអាហារ-ភេសជ្ជៈ និង ការិយាល័យជួរមុខ» នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី១៥ ខែមករាម្សិលមិញនេះ ។
សូមបញ្ជាក់ថា ចំពោះបែបបទ និងលក្ខខណ្ឌ នៃការចូលរួមប្រឡងប្រណាំង ពាក្យសុំចូលរួមប្រឡង កាលបរិច្ឆេទនៃការទទួលពាក្យ នីតិវិធីប្រឡង ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗនោះ ដូចខាងក្រោម :