ឃាត់យានយន្តចំនួន៥គ្រឿង ដែលល្មើសច្បាប់ចរាចរណ៍នៅរង្វង់មូលវិមានឯករាជ្យ បញ្ជូនទៅស្នងការក្រុង

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ អាជ្ញាធរ និងសមត្ថកិច្ចផ្នែកចរាចរណ៍ខណ្ឌដូនពេញ នៅតែបន្តដាក់កម្លាំងប្រចាំការទាំងយប់ទាំងថ្ងៃនៅរង្វង់មូលវិមានឯករាជ្យ ដើម្បីទប់ស្កាត់អ្នកល្មើសច្បាប់ចរាចរណ៍។ ជាក់ស្តែងយោងតាមរបាយការណ៍របស់អាជ្ញាធរខណ្ឌដូនពេញ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ចាប់ពីម៉ោង៧៖០០នាទីព្រឹក ដល់ម៉ោង១០៖០០នាទី យប់សមត្ថកិច្ចអនុវត្តន៍ច្បាប់ និងអាជ្ញាធរបានឃាត់បានយានយន្តសរុបចំនួន០៥គ្រឿង បញ្ជូនទៅការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី។

ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ មានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តយុទ្ធនាការឃាត់យានយន្តដែលបើកបញ្ច្រាស់ទិសដៅចរាចរណ៍នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ឃាត់បានយានយន្តសរុបចំនួន០៥ គ្រឿងរួមមាន៖ ម៉ូតូចំនួន ៤គ្រឿង និងរថយន្ត១គ្រឿង។ បច្ចុប្បន្នយានយន្តទាំង៥គ្រឿងនេះ ត្រូវបានញ្ជូនទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner