ចំនួនអ្នកស្លាប់កើនជិត១០នាក់ ដោយសារព្យុះព្រិលទឹកកកវាយប្រហារសហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ អាជ្ញាធរអាម៉េរិកក្នុងតំបន់បានរាយការណ៍ថា មនុស្ស៧នាក់បានបាត់បង់ជីវិត ដោយសារព្យុះព្រិលទឹកកកវាយប្រហារទៅលើរដ្ឋ Missouri និងរដ្ឋ Kansas។
ស្របពេលជាមួយគ្នានោះដែរ ប្រជាជនអាម៉េរិកច្រើនជាង៦៥លាននាក់ ត្រូវបានអាជ្ញាធរបង្គាប់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះថា ព្យុះព្រិលទឹកកកអាចនឹងបង្កឱ្យមានអាកាសធាតុចុះត្រជាក់ខ្លាំង ក៏ដូចជាបង្កការរំខានដល់ការធ្វើដំណើរផងដែរ។

បើតាមអាជ្ញាធរឧតុនិយមអាម៉េរិកនោះ ព្យុះព្រិលទឹកកកបានបង្កការគំរាមគំហែងលើរដ្ឋ Kansas និងរដ្ឋ Missouri កាលពីសប្តាហ៍មុននេះ ហើយបានបន្តឆ្ពោះទៅកាន់រដ្ឋ Iowa, Illinois, Indiana និងរដ្ឋ Ohio កាលពីថ្ងៃសៅរ៍ ខណៈទីក្រុងវ៉ាស៊ីនតោនត្រូវបានគេរំពឹងថា នឹងទទួលព្យុះព្រិលទឹកកមានកម្រាស់ពី១៥ ទៅ២០សង់ ទីម៉ែត្រនៅថ្ងៃអាទិត្យម្សិលមិញនេះ (ម៉ោងក្នុងតំបន់)៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner