តំណាងក្លឹបបាល់ទាត់វិសាខា បញ្ជាក់ថា កម្មវិធី “សប្បុរសធម៌ ស្ដីពីកីឡាបាល់ទាត់” ធ្វើឡើងផ្សារភ្ជាប់ សកម្មភាពកីឡា ទៅនឹងការងារសង្គម តាមរយៈការចែករំលែកនូវបច្ចេកទេសបាល់ទាត់ដល់កុមារ និងក្មេងៗ

អត្ថបទដោយ៖
Kien Sereyvuth

តំណាងក្លិបកីឡាបាល់ទាត់វិសាខា បានបញ្ជាក់ថា កម្មវិធី “សប្បុរសធម៌ ស្ដីពីកីឡាបាល់ទាត់” នៅកីឡដ្ឋានខេត្តព្រៃវែង ដោយមានកុមារា-កុមារី និងក្មេងៗ ប្រមាណជាង ១៥០នាក់នេះ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង បំផុសផ្នត់គំនិតក្មេងៗអោយចូលរួមលេងកីឡា ដើម្បីសុខភាព ជៀសឆ្ងាយពីឧបាយមុខផ្សេងៗដែលសង្គស្អប់ខ្ពើម ជាពិសេសចង់បង្ហាញពីភាពរីកចំរើនរបស់វិស័យកីឡាបាល់ទាត់ និងកីឡាផ្សេងទៀត នៅប្រទេសកម្ពុជា ដែលកំពុងតែមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍន៍ឥតឈប់ឈរ ដូចសព្វថ្ងៃនេះ ។

គួររំលឹកថា នេះគឺជាលើកទី៣ហើយ ដែលក្លិបកីឡាបាល់ទាត់វិសាខា បានរៀបចំកម្មវិធីសប្បុរសធម៌នេះឡើង នៅខេត្តព្រៃវែង ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី ប្រធានក្លិបកីឡាបាល់ទាត់វិសាខា ។

កម្មវិធីនេះរៀបចំឡើង ក្នុងគោលបំណងផ្សារភ្ជាប់ សកម្មភាពកីឡា ទៅនឹងការងារសង្គម តាមរយៈការចែករំលែកនូវបច្ចេកទេសបាល់ទាត់ដល់កុមារ និងក្មេងៗ ដោយមានការចូលរួមពីសំណាក់គ្រូបង្វឹក និងកីឡាករទាំងអស់ នៃក្លិបកីឡាបាល់ទាត់វិសាខា ដើម្បីបង្កើននូវភាពស្និទ្ធស្នាល មិត្ដភាព សុខភាព និងបណ្ដុះស្មារតីជាក្រុម ឆ្ពោះទៅរកភាពជោគជ័យ នាថ្ងៃអនាគត ។

គួរបញ្ជាក់ថា កម្មវិធី “សប្បុរសធម៌ ស្ដីពីកីឡាបាល់ទាត់” របស់ក្លិបកីឡា បាល់ទាត់វិសាខា ធ្វើឡើងក្នុងនៅកីឡដ្ឋានខេត្តព្រៃវែង ហើយក្នុងឱកាសនោះ ក៏នឹងមានការផ្ដល់កិត្តិយសអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្លឹប និងអាជ្ញាធរខេត្ត ព្រៃវែង ហើយនេះជាលើកទី៤ ដោយ៣លើកធ្វើនៅខេត្តព្រៃវែង និងខេត្តបាត់ដំបងមួយលើក ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner