ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ីអះអាងថា ប្រព័ន្ធប្រកាសអាសន្នពីរលកយក្សស៊ូណាមិ ខូចលែងដំណើរការចាប់តាំងពីឆ្នាំ២០១២

ឥណ្ឌូណេស៊ី៖ អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ីលោក ស៊ូតូប៉ួ ភូវ៉ូ នូក្រូហូ បានគូសបញ្ជាក់ថា ប្រព័ន្ធប្រកាសអាសន្នពីរលកយក្សស៊ូណាមិ បានខូចលែងដំណើរការចាប់តាំងពីឆ្នាំ២០១២មកម្ល៉េះ។ ការអះអាងនេះ ធ្វើឡើងពីរថ្ងៃបន្ទាប់ពីរលកយក្សស៊ូណាមិវាយប្រហារលើតំបន់ឆ្នេរ ជុំវិញច្រកសមុទ្រ សាន់ដា ដែលស្ថិតនៅចន្លោះកោះស៊ូម៉ាត្រា និងកោះជ្វា។

អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ប្រព័ន្ធប្រកាសអាសន្នពីរលកយក្សស៊ូណាមិ បានខូចលែងដំណើរការចាប់តាំងពីឆ្នាំ២០១២មកម្ល៉េះ ហើយថា នឹងអភិវឌ្ឍន៍ប្រព័ន្ធនេះឡើងវិញ ដើម្បីធានាឱ្យបានថា ឥណ្ឌូណេស៊ីមានប្រព័ន្ធប្រកាសអាសន្នពី រលកយក្សស៊ូណាមិទាន់ពេលវេលា។

សូមជម្រាបថា ចំនួនអ្នកស្លាប់នៅក្នុងគ្រោះមហន្តរាយរលកយក្សស៊ូណាមិ កាលពីចុងសប្ដាហ៍កន្លងទៅ បានកើនឡើងដល់២៨១នាក់គិតត្រឹមថ្ងៃច័ន្ទនេះ ក្នុងគ្រាដែលមនុស្សច្រើនជាង១,០០០នាក់ផ្សេងទៀតរងរបួស រីឯអាជ្ញាធរកំពុងធ្វើប្រតិបតិ្តការជួយសង្រ្គោះ និងតាមរកអ្នកនៅរស់រានមានជីវិត៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner