ព្រឹកនេះ! នគរបាលខណ្ឌសែនសុខបញ្ជូនជនសង្ស័យ២១នាក់ទៅតុលាការ
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ នៅម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី២៤ ធ្នូ ២០១៨នេះ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបាន កសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ២១នាក់ (ស្រីម្នាក់) ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមផ្លូវច្បាប់ក្រោយពីបញ្ចប់ពីការសាកសួរ ពាក់ព័ន្ធសំណុំរឿងប្រើប្រាស់គ្រឿងញៀន និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន មាន១០ករណីផ្សេងគ្នា។

គួរបញ្ជាក់ថា ជនសង្ស័យទាំង២១នាក់ដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកនេះ គឺត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបានតាមបណ្តាមូលដ្ឋានប៉ុស្តិ៍ក្នុងខណ្ឌសែនសុខកន្លងមក។ ក្រោយពីបញ្ចប់ពីការសាកសួររួច ក៏បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមផ្លូវច្បាប់៕



