នគរបាលខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ៦នាក់ជាបន្តបន្ទាប់នៅចំណុច២ទីតាងផ្សេងគ្នា ដោយពួកគេជាប់ពាក់ព័ន្ធពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ លោក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា ជនសង្ស័យទាំង៦នាក់នេះ គឺកម្លាំងល្បាតបណ្ដាប៉ុស្ដិ៍ក្នុងមូលដ្ឋានរបស់លោក នៅចំណុច២ទីតាំងផ្សេងគ្នា រួមមាន ៖ លើកទី១ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៩ និង១០នាទី នគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ យ៉ែម លាយ  ភេទប្រុស អាយុ៣៦ មុខរបរកម្មករសំណង់។

លើកទី២ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង០០ និង៣០នាទី នគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវ២០០៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ជនសង្ស័យចំនួន០៥នាក់រួមមាន ១)ឈ្មោះ សុ ភណ្ឌ័ភារ៉ា  ភេទប្រុស អាយុ៣០ មុខរបរលាងឡាន ២)ឈ្មោះ ខន ខេង ភេទប្រុស អាយុ១៨ មុខរបរលក់ខ្សែភ្លើង ៣)ឈ្មោះ ថេង ម៉េងលី  ភេទប្រុស អាយុ២១ មុខរបរលាងឡាន ៤)ឈ្មោះ ធឿន ធី  ភេទប្រុស អាយុ២១ មុខរបររត់តុការ និថ៥-ឈ្មោះ ជឿន សុឃឿន  ភេទប្រុស អាយុ២០ មុខរបរលាងឡាន។ សម្ភារៈដកហូតមាន ៖ ក្រាមសថ្លាចំនួន២កញ្ចប់តូច និងម៉ូតូចំនួន២គ្រឿង។  បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ និងវត្ថុតាងកំពុងឃាត់នៅ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងអនុវត្តតាមនិតិវិធី៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner