ឯកឧត្តម សុខ ឥសាន៖ សំណង់វិមានឈ្នះ-ឈ្នះ

នយោបាយឈ្នះ-ឈ្នះ បានកសាងឡើងដោយសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការស្វែងរកមាគ៌ាឆ្ពោះទៅរកសន្តិភាពសម្រាប់ប្រជាជនកម្ពុជា និងមាតុភូមិកម្ពុជាដែលមិនធ្លាប់មានរាប់រយឆ្នាំក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ដោយសារកម្ពុជាបានឆ្លងកាត់របត់នយោបាយដ៏ជូរចត់រងទុក្ខវេទនាដោយសារសង្គ្រាមឈ្លានពានរបស់បរទេស ឆ្លងកាត់របបប្រល័យពូជសាសន៍ ប៉ុល ពត ដែលធ្វើឲ្យប្រជាជនកម្ពុជាជាង៣លាននាក់ត្រូវស្លាប់យ៉ាងអយុត្តិធម៌ ឆ្លងកាត់សង្គ្រាមផ្ទៃក្នុងប្រមាណ១០ឆ្នាំ ធ្វើឲ្យប្រជាជនរងទុក្ខវេទនារកអនាគតភ្លឺស្វាងមិនឃើញ។ តែដោយសារនយោបាយឈ្នះ-ឈ្នះ ទើបកម្ពុជាស្វែងរកបានសន្តិភាពពេញលេញនាំមកនូវសករាជថ្មី សម្រាប់កម្ពុជាក្នុងការមានឱកាសកសាង និងអភិវឌ្ឈន៍ប្រទេសរីកចម្រើនសម្បូររុងរឿងដូចសព្វថ្ងៃ និងទៅអនាគត។

ប្រជាជនកម្ពុជាទូទាំងប្រទេសសូមស្វាគមន៍ និងអបអរសាទរការកកើតឡើងនូវវិមានឈ្នះ-ឈ្នះដ៏ធំស្កឹមស្កៃនេះដើម្បីទុកជាកេរមរតកសម្រាប់ការចងចាំរបស់ប្រជាជនកម្ពុជាជំនាន់នេះ និងតទៅជំនាន់ក្រោយៗទៀតក្នុងការបន្តការពារ និងពង្រឹងសន្តិភាពឲ្យស្ថិតស្ថេរគង់វង្សតរៀងទៅយូរអង្វែង។

ទន្ទឹមនឹងអត្ថន័យដ៏ល្អខាងលើនេះ ក៏មានជនអគតិមួយចំនួនតូចរួមមានលោកសង្ឃអត់សីល និងអ្នកសារព៌តមានខ្វះវិជ្ជាជីវ:បាននិយាយបរិហារលើវិមានឈ្នះ- ឈ្នះ ដោយប្រការផ្ទុយពីខ្លឹមសារពិតនៃនយោបាយឈ្ន-ឈ្នះ។ រាល់ការមានមតិយោបល់របស់ពួកអគតិទាំងនេះអត់បានការ និងគ្មានន័យសម្រាប់ប្រជាជនកម្ពុជាសោះឡើយ។ តែទោះជាយ៉ាងណា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាប្រទេសជាតិកម្ពុជា និងប្រជាជនកម្ពុជានៅតែធ្វើដំណើរឆ្ពោះទៅមុខជានិច្ចដើម្បីអនាគតភ្លឺស្វាងរបស់ខ្លួន ក្នុងឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពទឹកដីដ៏ពេញលេញរបស់ខ្លួន៕ម.ន

ដោយៈ សុខ ឥសាន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner