ប្រមុខការពារជាតិសហរដ្ឋអាម៉េរិកលាឈប់ពីមុខតំណែង ដោយសារខ្វែងគំនិតគ្នាជាមួយលោក ដូណាល់ ត្រាំ អំពីគោលនយោបាយក្រៅប្រទេស

សហរដ្ឋអាម៉េរិក៖ លោក ជែម ម៉ាត់ទីស នៅថ្ងៃព្រហស្បតិ៍តនេះ បាននិយាយថា លោកបានលាឈប់ពីមុខតំណែងរដ្ឋមន្ត្រីការពារជាតិអាម៉េរិក បន្ទាប់ពីការប៉ះទង្គិចជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ អំពីគោលនយោបាយការបរទេសរបស់លោក។

ក្រសួងការពារជាតិអាម៉េរិកបានចេញលិខិតលាឈប់របស់លោក ជែម ម៉ាត់ទីស ដែលមានខ្លឹមសារថា ដោយសារលោកមានសិទ្ធិលើរដ្ឋមន្ត្រីការពារជាតិដែលមានទស្សនៈគ្រាន់បើជាងលើបញ្ហានេះ និងដទៃទៀត ខ្ញុំជឿថា វាដល់ពេលខ្ញុំលាឈប់ពីមុខតំណែងរបស់ខ្ញុំ។ លិខិតនោះបង្ហាញថា លោក ម៉ាត់ទីស មិនយល់ស្របនឹងគោលនយោបាយឯកោនិយមរបស់លោក ត្រាំ ហើយថា សហរដ្ឋអាម៉េរិកត្រូវការរក្សាសម្ព័ន្ធភាពរឹងមាំ និងបង្ហាញការគោរពចំពោះសម្ព័ន្ធមិត្ត។

ក្រោយក្រសួងការពារជាតិបញ្ចេញលិខិតនេះ ភ្លាមៗនោះលោក ដូណាល់ ត្រាំបានសរសេរបង្ហោះថា រូបលោកនឹងតែងតាំងមនុស្សចូលជំនួសតំណែងនេះ ក្នុងពេលឆាប់ៗ ហើយថា ឧត្តមសេនីយ៍ ម៉ាត់ទីស នឹងចូលនិវត្តន៍នៅដំណាច់ខែកុម្ភៈក្រោយពីបានបម្រើក្នុងរដ្ឋការរបស់ខ្ញុំ ជារដ្ឋមន្ត្រីការពារជាតិអស់រយៈពេល២ឆ្នាំមកនេះ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner