ក្រសួងដែនដីចេញគោលការណ៍៩ចំណុច សម្រាប់ការសង់លំនៅដ្ឋានដែលបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ
យោងតាមគោលការណ៍ណែនាំស្តីពីលំនៅដ្ឋានធន់ ឬបន្សុំា និងខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និងគ្រោះទឹកជំនន់សម្រាប់លំនៅដ្ឋានបែបរចនាបទខ្មែរ ដែលក្រសួងរៀប ចំដែនដីនគរូបនីកម្ម និងសំណង់ផ្សព្វផ្សាយនៅថ្ងៃទី២០ធ្នូនេះបានឲ្យដឹងថា គោលការណ៍៩ចំណុចស្តីពីការសាងសង់នេះរួមមាន ៖
ទី១)ការពង្រឹងគ្រឹះក្នុងដី ទី២)ការពង្រឹងជើងតាង កសសរ និងសសរ ទី៣)ការពង្រឹងកម្រាលជាមួយនឹងគ្រឿងបង្គុំកម្រាល
ទី៤)ការពង្រឹងជញ្ជាំងជាមួយនឹងគ្រឿងបង្គុំជញ្ជាំង ទី៥)ពង្រឹងដំបូលជាមួយនឹងគ្រឿង បង្គុំដំបូល
ទី៦)សម្ភារដែលត្រូវជ្រើសរើសយកមកសាងសង់ ទី៧)សិក្សាពីទិសខ្យល់ ឬចរន្តខ្សល់ ចេញចូលក្នុងផ្ទះ និងតួផ្ទះ
ទី៨)ការដាំដើមឈើកម្ពស់ដើមឈើ និងគម្លាតពីដើមឈើមកតួផ្ទះ និងទិសខ្យល់ល្បឿនខ្យល់ច្បាស់លាស់ និងទី៩)ស្ថានភាពទឹកជំនន់ និងបរិស្ថានជុំវិញ។
យោងតាមការណែនាំរបស់ក្រសួង សម្រាប់លំនៅឋានតម្លៃសមរម្យ ធន់ ឬបន្សុំានឹងការ ប្រែប្រួលអាកាសធាតុ សម្រាប់ការពារ ខ្យល់ព្យុះនិងទឹកជំនន់ កម្ពស់ក្រោម៦០សង់ទីមែត្រ ត្រូវដំឡើងគ្រឹះក្នុងដី ត្រូវមានជើងតាងបេតុង មានសសៃដែក និងធ្នឹមក្រវ៉ាត់យ៉ាង ហោចណាស់មួយជុំផ្ទះ ត្រូវមានសសរបេតុងមានសសៃដែក។ ករណីនៅតំបន់ សមុទ្រ ត្រូវលាបថ្នាំ ទ្រនាប់ការពារបេតុង និងដែកកុំឲ្យងាយមាន ស្នឹម ឬច្រេះស៊ីដែក។
ចំណែកការសាងសង់បង្គន់ ត្រូវលើកខ្ពស់ផុតពីទឹក ផ្នែកសសរដែលត្រូវទឹក ត្រូវលាបថ្នាំ ទ្រនាប់ការពារ។ កម្រាលជាន់ទីមួយ សម្រាប់ស្នាក់នៅ ត្រូវប្រើកម្រាលដែលមាន គុណភាពល្អ ត្រូវប្រើគ្រោងឆ្អឹង កម្រាលដែលអាចប៉ះទឹកមិនខូចគុណភាព ត្រូវលាបថ្នាំ ការពារ គ្រោងឆ្អឹងមុនពេលទឹកជន់មកដល់។ ជញ្ជាំង មេជញ្ជាំង គ្រោងឆ្អឹងជញ្ជាំង ធ្វើពីដែកទីបជ្រុង ការចាប់ភ្ជាប់រវាងឆ្អឹងដែកទាំងអស់យើងប្រើដែក V ប៊ូឡុង ឬវីសសម្រាប់ភ្ជាប់។
ដំបូល គ្រោងដំបូលធ្វើពីដែកទីប ជ្រុងដែល មានទំហំដូចក្នុងប្លង់លំអិត ការចាប់ភ្ជាប់រវាងឆ្អឹង ដែកដំបូលទាំងអស់យើងប្រើដែក V ប៊ូឡុង ឬវីសសម្រាប់ភ្ជាប់ បើប្រើដែកទីបខ្មៅត្រូវលាបថ្នាំការពារច្រេះស៊ី។ លំនៅដ្ឋានសម្រាប់ ការពារខ្យល់ព្យុះ និងទឹកជំនន់ កម្ពស់ក្រោម២ម៉ែត្រកន្លះ គ្រឹះក្នុងដី ត្រូវមានជើងតាងបេតុងមានសសៃដែក កប់ក្នុងដី និងធ្នឹម ក្រវ៉ាត់យ៉ាងហោចណាស់មួយជុំផ្ទះ ត្រូវមានសសរ បេតុង មានសសៃដែក និងមានលាបថ្នាំទ្រនាប់ការពារជម្រាបទឹក ករណីនៅតំបន់សមុទ្រ ត្រូវលាបថ្នាំទ្រនាប់ការពារ បេតុង និងដែកកុំឲ្យងាយមានស្នឹម ឬច្រេះស៊ីដែក។ បង្គន់អនាម័យ ត្រូវមានបង្គន់ ខ្ពស់ផុតពីទឹក ត្រូវមានកម្រាលជាន់ទីមួយដែល មានកំពស់ផុតពីទឹក ត្រូវមានឧបករណ៍ ឬមធ្យោបាយ សម្រាប់ជិះ ឬរំដោះខ្លួន( ទូក អូប័រ…)។
កម្រាលជាន់ទីមួយ សម្រាប់ ស្នាក់នៅ ត្រូវប្រើកម្រាលដែលមានគុណភាពល្អ ត្រូវប្រើគ្រោងឆ្អឹងកម្រាលដែលអាចប៉ះទឹក មិនខូចគុណភាព ត្រូវលាបថ្នាំការពារគ្រោងឆ្អឹងមុនពេលទឹកជន់មកដល់។ ដំបូល គ្រោងដំបូលធ្វើពីដែកទីបជ្រុងដែលមានទំហំដូចក្នុងប្លង់លំអិត ការចាប់ភ្ជាប់រវាងឆ្អឹងដែក ដំបូលទាំងអស់យើងប្រើដែក V ប៊ូឡុង ឬវីសសម្រាប់ភ្ជាប់ បើប្រើដែកទីបខ្មៅត្រូវលាបថ្នាំ ការពារច្រេះស៊ី។
រីឯលំនៅឋានការពារខ្យល់ព្យុះ និងខ្យល់កន្ត្រាក់ គ្រឹះក្នុងដី ត្រូវមានជើងតាងបេតុងមានសសៃដែក កប់ក្នុងដីទៅតាម ស្ថានភាពរេស៊ីស្តង់ដី និងធ្នឹមក្រវ៉ាត់យ៉ាងហោចណាស់ មួយជុំផ្ទះ ត្រូវមានសសរបេតុងមានសសៃដែក និងមាន លាបថ្នាំទ្រនាប់ការពារជម្រាបទឹក ករណីនៅតំបន់សមុទ្រ ត្រូវលាបថ្នាំទ្រនាប់ការពារបេតុង និងដែកកុំឲ្យងាយមានស្នឹម ឬច្រេះស៊ីដែក។ បង្គន់ ត្រូវខ្ពស់ផុតពីទឹក . បង្គន់នៅជាន់ផ្ទាល់ដី ត្រូវជាផ្នែកមួយនៃការទប់ខ្យល់ ឬពង្រឹងតួផ្ទះ ។
កម្រាលជាន់ទីមួយ សម្រាប់ស្នាក់នៅ ឆ្អឹងទ្រកម្រាល អាចេជាឈើ ដែក បេតុងមានសសៃដែក ឬសម្ភារផ្សេងៗទៀត ប៉ុន្តែបើនៅតំបន់មាត់សមុទ្រ ត្រូវគិតពីផលប៉ះពាល់ នៃខ្យលមានជាតិប្រៃ គ្រប់គ្រោងឆ្អឹងដែក ត្រូវគិតពីការ ច្រេះស៊ី។ ជញ្ជាំង មេជញ្ជាំង គ្រោងឆ្អឹងជញ្ជាំង ធ្វើពីដែកទីបជ្រុង ការចាប់ភ្ជាប់រវាងឆ្អឹងដែកទាំងអស់ ប្រើដែក V ប៊ូឡុង ឬវីសសម្រាប់ភ្ជាប់។ ដំបូល គ្រោងដំបូលធ្វើពីដែក ទីបជ្រុង ដែលមានទំហំដូចក្នុងប្លង់លំអិត ការចាប់ភ្ជាប់រវាង ឆ្អឹងដែកដំបូលទាំងអស់យើងប្រើដែក V ប៊ូឡុង ឬវីសសម្រាប់ ភ្ជាប់ បើប្រើដែកទីបខ្មៅត្រូវលាបថ្នាំការពារច្រេះស៊ី។
ការជំរុញឲ្យមានការសាងសង់ លំនៅដ្ឋាន តាមគោលការណ៍ក្រសួងនាពេលនេះ ត្រូវគេមើលឃើញថា ធ្វើឡើងក្រោយពី ប៉ុន្មានឆ្នាំចុងក្រោយនេះ បាតុភូតខ្យល់កន្ត្រាក់បានកើតមានជាញឹកញាប់ និងបានបំផ្លាញផ្ទះសំបែង ទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជាអស់ជាច្រើន។ សូមបញ្ជាក់ថា នេះគឺជាលើកទី១ហើយ ដែលក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានចេញ គោលការណ៍សង់ លំនៅដ្ឋានដែបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ សម្រាប់ឲ្យ ប្រជាពលរដ្ឋបានដឹង និងឲ្យអនុវត្តន៍តាម៕