បវរកញ្ញាហ្វីលីពីន បានគ្រងមកុដបវរកញ្ញាចក្រវាលឆ្នាំ២០១៨

ក្រោយឆ្លងកាត់ការប្រកួតប្រជែងដ៏ស្វិតស្វាញអស់រយៈពេលជាច្រើនថ្ងៃ ទីបំផុតស្រីស្អាតមកពីប្រទេសហ្វីលីពីន Catriona Gray បានគ្រងមកុដបវរកញ្ញាចក្រវាលឆ្នាំ២០១៨ យកឈ្នះបេក្ខនារីជាង៩០ប្រទេសមកពីជុំវិញពិភពលោក អំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ កាលពីម្សិលមិញ។ ចំណែកបវរកញ្ញារងទី១ បានទៅបេក្ខនារីមកពីអាហ៊្វ្រិកខាងត្បូង និងបវរកញ្ញារងទី២ បានទៅលើស្រីស្អាតមកពី វេណេហ្ស៊ុយអេឡា។

ស្រីស្អាតកើតឆ្នាំ១៩៩៤ រូបនេះ មានដើមកំណើតនៅប្រទេសអូស្ត្រាលី និងមានឪពុកជាកូនកាត់ស្កុតឡេន និងអូស្ត្រាលី ព្រមទាំងម្ដាយជាជនជាតិហ្វីលីពីន។ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ក្នុងប្រទេសកំណើត Catriona ក៏បានផ្លាស់ទីរស់នៅក្នុងរដ្ឋធានីរបស់ហ្វីលីពីនគឺ Manila។

ថ្វីបើបវរកញ្ញាចក្រវាលកម្ពុជា រឿន ណាត មិនទទួលបានជោគជ័យក្នុងការប្រកួតសម្រស់នេះក្តី តែកញ្ញាបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ថែមទាំងទទួលបានការកោតសរសើរពីភាពជឿជាក់ និងសម្រស់ដ៏លេចធ្លោរបស់នាងក្នុងការប្រកួតលើឆាកអន្តរជាតិផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner