រថយន្ដទំនើបបត់មិនប្រយ័ត្ន គៀររ៉ឺម៉កម៉ូតូផ្ងារជើងមួយចំហៀង

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រថយន្ដទំនើបម៉ាកស្តារិចមួយគ្រឿងបើកបត់មិនបានបើកភ្លើងស៊ីញ៉ូ បានគ្រៀររ៉ឺម៉កម៉ូតូពីចំហៀងបណ្ដាលឲ្យផ្ងារជើងមួយចំហៀងរងការខូចខាត កាលពីវេលាម៉ោង១២និង៥០នាទីរំលងអាធ្រាត្រឈានចូលនៅ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងនិងផ្លូវ១០៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុ គេឃើញរថយន្ដទំនើបមួយគ្រឿងម៉ាកស្តារិច ពណ៌សរ ពាក់ស្លាកលេខភ្នំពេញ2AW-7258 បើកបរដោយបុរសម្នាក់ និងស្រ្ដីម្នាក់ ក្នុងទិសដៅពីជើងមកត្បូង ពេលនោះក៏មានរ៉ឺម៉កម៉ូតូមួយគ្រឿងជិះដោយបុរសមា្នក់ និងរួមដំណើរ៣នាក់ជាមួយ បានធ្វើដំណើរស្របទិសគ្នានៅពីមុខ ហើយក៏ត្រូវរថយន្ដស្តារិចខាងលើបើកវ៉ា មកមុខបន្តិច និងបត់មិនឲ្យភ្លើងសញ្ញា ក៏គៀររ៉ឺម៉កម៉ូតូកង់ពីចំហៀងបណ្ដាលឲ្យផ្ងារជើងមួយចំហៀង និងរងការខូចខាតទាំងសងខាង ក្នុងករណីនេះមិនមានអ្នកណារងរបួសនោះឡើយ។

ក្រោយពេលកើតសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងហេតុ និងបានឲ្យភាគីទាំង២ដោះស្រាយគ្នា តែភាគីទាំង២និយាយគ្នាអត់ត្រូវ ក៏ឲ្យសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញខាងចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូ ទៅរក្សាទុករង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner