ធនាគារពិភពលោកជឿជាក់ថា ម៉ាឡេស៊ីកំពុងស្ថិតលើផ្លូវឆ្ពោះទៅរកកម្រិតប្រាក់ចំណូលខ្ពស់ និងក្លាយជាប្រទេសអភិវឌ្ឍន៍

បរទេស៖ លោកស្រី Victoria Kwakwa អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបានអះអាងថា ប្រទេសម៉ាឡេស៊ី កំពុងស្ថិតលើផ្លូវឆ្ពោះទៅរកកម្រិតប្រាក់ចំណូលខ្ពស់ និងក្លាយជាប្រទេសអភិវឌ្ឍន៍ ក្នុងរយៈពេលប៉ុន្មានឆ្នាំទៀតប៉ុណ្ណោះ។

លោកស្រីថា សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីមានភាពចម្រុះ និងបានឈរលើគ្រឹះដ៏រឹងមាំ ដែលត្រូវបានរៀបចំឡើងដើម្បីនាំប្រទេសទៅកម្រិតបន្ទាប់មួយទៀត ហើយក្រុមធនាគារពិភពលោកត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រប្រទេសម៉ាឡេស៊ីនៅក្នុងដំណើរការផ្លាស់ប្ដូរដ៏សំខាន់នេះ។

ការអះអាងនេះធ្វើឡើង ក្រោយពេលដែលលោកស្រី Kwakwa កាលពីថ្ងៃច័ន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេល៤ថ្ងៃទៅកាន់ប្រទេសម៉ាឡេស៊ី ដោយបានជួបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Lim Guan Eng និងអភិបាលធនាគារម៉ាឡេស៊ី លោក Shamsiah Mohd Yunus ផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner