Apple ត្រូវបានបង្គាប់ឲ្យឈប់លក់ផលិផលខ្លួនចាប់ពីស៊េរី iPhone X ចុះក្រោម នៅចិន ខាតរាប់លានដុល្លារក្នុង១ថ្ងៃ

សហរដ្ឋអាម៉េរិក៖ តុលាការចិនថ្មីៗនេះបានបង្គាប់ឲ្យក្រុមហ៊ុន Apple ឈប់លក់ iPhone ចាប់ពីស៊េរី iPhone X ចុះក្រោម ក្រោមការប្ដឹងផ្ដល់របស់ក្រុមហ៊ុនផលិតឈីប Qualcomm។ Apple បានរៀបរាប់លម្អិតអំពីផលប៉ះពាល់ដែលអាចកើតមានឡើង ប្រសិនបើការហាមឃាត់លក់ iPhone នៅចិនត្រូវបានអនុវត្តន៍មែននោះ។ ការហាមឃាត់នេះអាចនឹងធ្វើឲ្យ Apple បាត់បង់រាប់លានដុល្លារក្នុងមួយថ្ងៃ ហើយរដ្ឋាភិបាលចិននឹងបាត់បង់ប្រាក់ពន្ធជាច្រើន។

ប្រភពបន្តថា Apple ខ្លួនបានបង្កើតការងារ៥លានកន្លែងក្នុងប្រទេសចិន ទាំងលើផ្នែកសង្វាក់ផលិតកម្ម និងការអភិវឌ្ឍ ហើយការហាមឃាត់នេះអាចធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនដំឡើងធំៗផ្សេងៗទៀត។ យ៉ាងណាក៏ដោយ Apple បានបញ្ជាក់ថា ខ្លួនអាចនឹងត្រូវបង្ខំចិត្តសម្រុះសម្រួលជាមួយក្រុមហ៊ុន Qualcomm លើហាមឃាត់លក់ iPhone នេះ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner