លោក ត្រាំ និយាយថា សហរដ្ឋអាម៉េរិកមិនប្រញាប់ប្រញាល់ឡើង ពាក់ព័ន្ធនឹងកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្តែងសេចក្តីសង្ឃឹមខ្ពស់នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ ចំពោះកិច្ចព្រមព្រៀងក្នុងការបញ្ចុះបញ្ចូលកូរ៉េខាងជើង ឱ្យយល់ព្រមបោះបង់ចោលឃ្លំាងអាវុធនុយក្លេអ៊ែររបស់ខ្លួន។
តាមរយៈបណ្តាញសង្គម ធ្វីតធើ ផ្លូវការរបស់ខ្លួន លោក ដូណាល់ ត្រាំ បានសរសេរបង្ហោះថា មនុស្សជាច្រើនបានសួរនំាលោកអំពីវិធីសាស្រ្តដែលពួកយើងបាននិងកំពុងធ្វើ ដើម្បីចរចាគ្នាជាមួយកូរ៉េខាងជើង ហើយថា លោកតែងតែឆ្លើយតបទៅវិញដោយនិយាយថា ពួកយើងមិនប្រញាប់ប្រញាល់ឡើយចំពោះរឿងនេះ ។

ប៉ុន្តែជាមួយគ្នានោះ លោក ត្រាំ ក៏បានសម្តែងសុទិដិ្ឋនិយមផងដែរថា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើងនឹងមានសក្តានុពលបំផុត ហើយថា លោកប្រមុខ គីម ជុងអ៊ុន ក៏អាចនឹងល្អប្រសើរជាងមនុស្សរាល់គ្នា តាមរយៈការទាញយកអត្ថប្រយោជន៍ពីកិច្ចចរចានេះ សម្រាប់ប្រជាជនរបស់លោក ។

គួរបញ្ជាក់ថា ជំនួបកំពូលជាប្រវត្តិសាស្រ្តរវាងលោក ត្រាំ និងលោក គីម បានប្រារព្ធឡើងកាលពីខែមិថុនាកន្លងទៅ ក្នុងគោលបំណងចរចាគ្នាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរនៅលើតំបន់ឧបទ្វីបកូរ៉េរវាងប្រទេសទំាំងពីរ បន្ទាប់ពីអស់រយៈពេលជាច្រើនខែនៃការគំរាមប្រើកម្លាំងយោធាដាក់គ្នា ។ យ៉ាងណាមិញជំនួបកំពូលលើកទី០២ រវាងមេដឹកនំាទំាងពីរត្រូវបានរំពឹងថា ទំនងជាកើតឡើងនៅដើមឆ្នំាក្រោយនេះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner