ឯកឧត្តម សុខ ឥសាន៖ ឧបាយកលនយោបាយកាងរបស់ទណ្ឌិត សម រង្ស៊ី

អត្ថបទដោយ៖
Kien Sereyvuth

ឆ្លងកាត់ការធ្វើនយោបាយជាងម្ភៃឆ្នាំមកហើយ ទណ្ឌិត សម រង្ស៊ី នៅសល់តែគូទខោ និងឯកោកណ្តាលវាលវដ្តសង្សារគ្មានកោះត្រើយ។ បរាជ័យប៉ុណ្ណឹងហើយទណ្ឌិត សម រង្ស៊ី នៅតែមានមហិច្ឆតាកាងនយោបាយទៀតហើយនៅតែចចេះប្រើឧបាយកលពិសពុលកេងអំណាច។

– ប្រើល្បិចធ្វើបក្សប្រហារកាន់កាប់តំណែងជាប្រធានបក្ស ដើម្បីវ៉ាងទីការដឹកនាំបក្សទាំងទទឹងទិស។

-ប្រើល្បិចប្រកាសមិនចរចាជាមួយរាជរដ្ឋាភិបាលបំភាន់ភ្នែកអ្នកគាំទ្រខ្លួនកុំឲ្យមានទំនាក់ទំនងជាមួយរាជរដ្ឋាភិបាលកម្ពុជា តែខ្លួនឯងលួចទាក់ទងជាមួយប្រមុខរាជរដ្ឋាភិបាលតែម្នាក់ឯងដោយតាងខ្លួនជាតំណាងផ្តាច់មុខ។

– នៅពលដែលរដ្ឋសភាអនុម័តវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដើម្បីបើកផ្លូវឲ្យមានការផ្តល់នីតិសម្បទានយោបាយដល់អ្នកជាប់បម្រាម ស្រាប់តែទណ្ឌិត សម រង្ស៊ី ចេញមកគំរាមមិនឲ្យអ្នក១១៨ដាក់ពាក្យទទួលយកការលើកលែងបម្រាមនយោបាយទៅវិញ ចង់ទុកអ្នកទាំងនោះជាចំណាប់ខ្មាំងរបស់ខ្លួនស្ថិតនៅក្រោមការសម្រេចរបស់ខ្លួនទៅវិញ។

-ទោះបីខ្លួនអស់តួនាទីអ្វីនៅក្នុងបក្សក៏ទណ្ឌិត សម រង្ស៊ី នៅតែចចេះធ្វើមុខក្រាស់នៅដណ្តើមតួនាទីដឹកនាំគេឯង ដោយឥតអៀនខ្មាស់។

តែទោះបីប្រើឧបាយកលយ៉ាងណា ក៏ទណ្ឌិត សម រង្ស៊ី មិនអាចសម្រេចបានតាមចិត្តចង់នោះទេ នៅទីបំផុត មន្រ្តីក្នុងចំណោម១១៨ ជាច្រើននឹងប្រើសិទ្ធិរបស់គេម្នាក់ៗ ដាក់ពាក្យស្នើសុំនីតិសម្បទាធ្វើនយោបាយឡើងវិញ ដោយមិនខ្វល់នឹងឧបាយកលរារាំងរបស់ទណ្ឌិត សម រង្ស៊ី ឡើយ ដែលធ្វើឲ្យនយោបាយកាងរបស់ទណ្ឌិត សម រង្ស៊ី ត្រូវបរាជ័យទាំងស្រុង៕ ដោយៈ សុខ ឥសាន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner