ជនសង្ស័យម្នាក់រួមជាមួយថ្នាំញៀន៤កញ្ចប់ ត្រូវនគរបាលខណ្ឌឬស្សីកែវបង្ក្រាបបាន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដោយឆែកឆេររកឃើញថ្នាំញៀនចំនួន៤កញ្ចប់នៅនិងខ្លួន ។ ក្នុងកិច្ចប្រតិបត្តិការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅលើ​កំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី១ ភូមិស្វាយប៉ាក សង្កាត់ស្វាប៉ាក ។

ជនសង្ស័យម្នាក់ដែលត្រូវបានកម្លាំងនគរបាលឃាត់ខ្លួននោះមានឈ្មោះ ស្រួរ ឌីណា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ ជនជាតិខ្មែរ ស្នាក់នៅការដ្ឋានសំណង់ជីបម៉ុង ភូមិ៤ សង្កាត់ច្រាំចំរេះ១ ខណ្ឌឬស្សីកែវ។ ក្នុងការឃាត់ខ្លួនសមត្ថកិច្ចបានដកហូតសំភារៈមានថ្នាំញៀន ប្រភេទក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់ , ម៉ូតូម៉ាក សេ១២៥ ពណ៌ទឹកប្រាក់០១គ្រឿង ពាក់ស្លាកលេខកំពត 1K-9059 និងទូរស័ព្ទដៃ០១គ្រឿងម៉ាកសាំងសុង(ចាស់)។ បច្ចុប្បន្នជនសង្ស័យ កំពុងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងអនុវត្តទៅតាមផ្លូវច្បាប់៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner