ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនធ្វើកិច្ចចរចាលើការចំណាយក្នុងការដាក់ពង្រាយកងទ័ពអាមេរិកនៅលើទីកដីកូរ៉េខាងត្បូង

កូរ៉េខាងត្បូង៖ ក្រសួងកាបរទេសកួរ៉េខាងត្បូងនៅក្នុងថ្ងៃសុក្រនេះបានលើកឡើងថា រដ្ឋាភិបាលក្រុងសេអ៊ូល និងវ៉ាស៊ីនតោន គ្រោងរៀបចំធ្វើកិច្ចចរចាលើកទី១០ នាសប្តាហ៍ក្រោយនេះ ពាក់ព័ន្ធនឹងការចែករំលែកការចាយវាយទៅលើការដាក់ពង្រាយកងកម្លំាំងអាមេរិកនៅលើទឹកដីកូរ៉េខាងត្បូង ។

កិច្ចពិភាក្សាគ្នានេះ មានរយៈពេល៣ថ្ងៃដែលចាប់ពីថ្ងៃទី១១ ខែធ្នួខាងមុខ នៅក្នុងទីក្រុងសេអ៊ូល ដើម្បីបង្កើតកិច្ចព្រមព្រៀងមួយស្តីពីការចែករំលែកការចំណាយសម្រាប់ការដាក់ពង្រាយកងកម្លំាំងអាមេរិក-កូរ៉េខាងត្បូង ហៅកាត់ថា USFK ខណៈកងទ័ពអាមេរិកប្រហែល២៨.៥០០នាក់ត្រូវបានដាក់ពង្រាយនៅកូរ៉េខាងត្បូង ចាប់តំាងពីសម័យសង្គ្រាមកូរ៉េឆ្នំា១៩៥០-១៩៥៣ ដែលបានបញ្ចប់ទៅ ត្រឹមតែបទឈប់បាញ់ប៉ុណ្ណោះ ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងរយៈពេល៥ឆ្នំា ដើម្បីចែករំលែកការចំណាយនេះ នឹងត្រូវផុតកំណត់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នំានេះ ។ ហើយស្ថិតក្រោមកិច្ចព្រមព្រៀងបច្ចុប្បន្ន កូរ៉េខាងត្បូងបានផ្តល់ជំនួយប្រហែល៩៦០ពាន់លានវ៉ុន ឬស្មើនឹង៨៦០ពាន់លានដុល្លារក្នុងមួយឆ្នំា សម្រាប់ជាជំនួយដល់ការដាក់ពង្រាយកងទ័ពអាមេរិក ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner