បុគ្គលិកក្រុមហ៊ុន Bhip Globol Cambodia ប្រមាណជាង៣០០នាក់ នាំគ្នាមកភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន ដើម្បីឲ្យសម្តេចជួយដោះស្រាយបញ្ហាលក្ខខណ្ឌការងារ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុគ្គលិកក្រុមហ៊ុន Bhip Globol Cambodia បានលើកគ្នាប្រមាណជាង៣០០នាក់ បានធ្វើដំណើរមកដល់មុខភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើការទាមទារលក្ខខណ្ឌការងារ៣ចំណុចធំៗ ហើយក៏ត្រូវបានរារាំងពីកម្លាំងអន្តរាគមន៍ចម្រុះខណ្ឌដូនពេញ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅមុខភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន  ដែលស្ថិតក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។

យោងតាមការរៀបរាប់ពីក្រុមបុគ្គលិកក្រុមហ៊ុន Bhip Globol Cambodia បានលើកឡើងថា ក្រុមហ៊ុននេះមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ទល់មុខពេទ្យរុស្ស៊ី ហើយមូលហេតុនៃការប្រមូលផ្តុំគ្នាមកភូមិគ្រឹះសម្តេចតេជោនេះ ដោយសារតែក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈមិនមានដំណោះស្រាយការងារតាមសំណើជូនពួកគាត់ មាន៣ចំណុចធំៗដូចជាចំណុចទី១) ត្រូវការថ្នាក់ដឹកនាំពួកគាត់មកវិញ ឈ្មោះ ចន ប្រុស ទី២)ទាមទារសិទ្ធិសេរីភាពជាមួយក្រុមហ៊ុន និងទី៣)ទាមទារឲ្យដកអ្នកគ្រប់គ្រងចេញ។

ទោះយ៉ាងណា ការទាមទាររបស់ក្រុមបុគ្គលិកប្រមាណជាង៣០០នាក់នៅមុខភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានរារាំងពីកងកម្លាំងអន្តគមន៍ចម្រុះខណ្ឌដូនពេញ និងមានវត្តមានលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានអនុញ្ញាតឲ្យមានតំណាងក្រុមហ៊ុនចូលរួមដោះស្រាយបញ្ហានៅលើតុ ដោយមិនបណ្តោយឈរទាមទារយ៉ាងអាណាធិបតេយ្យដូចនេះឡើយ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner