ចាប់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ក្នុងករណីប៉ុនប៉ងលួចម៉ូតូ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នគរប៉ុស្តិ៍រដ្ឋបាលសង្កាត់ក្រាំងធ្នង់ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ករណីប៉ុនប៉ងលួចម៉ូតូមិនបានសម្រេច កាលពីវេលាម៉ោង០៣និង៣០នាទី ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

នគរបាលប៉ុស្តិ៍ក្រាំងធ្នង់បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ជា ធី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិអណ្តូង៣ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ (មានសារធាតុញៀន)។ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ អូន រត់គេចខ្លួន។ រីឯជនរងគ្រោះឈ្មោះ អ៊ី ហៀងហុង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរយោធា ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ សម្ភារបន្សល់ទុកមាន រ៉ឺម៉ក និងម៉ូតូអេតចាយ១គ្រឿង ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ1F-4651 របស់ជនសង្ស័យសង្ស័យ។

ប្រភពពីជនរងគ្រោះបានឲ្យដឹងថា  មុនពេលកើតហេតុ ខ្លួនកំពុងដេកក្នុងផ្ទះ ស្រាប់តែឮសំឡេងគាស់ទ្វារផ្ទះផ្នែកខាងក្រោយ ភ្លាមនោះជនរងគ្រោះបានក្រោកទៅមើលឃើញជនសង្ស័យ២នាក់ រួចក៏ស្រែកថាចោរៗ ពេលនោះក៏មានអ្នកនៅជិតខាងបានចេញមកមើល និងនាំគ្នាដេញចាប់បានជនសង្ស័យឈ្មោះ ជា ធី ប្រគល់ឲ្យសមត្ថិកិច្ចប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ធ្វើការសាកសួរតែម្តង ចំណែកបក្ខពួកជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនរួច។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនិតិវិធី៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner