ខ្សែការពារសំខាន់របស់ក្លិប Liverpool នឹងអវត្តមាន៦សប្ដាហ៍ដោយសាររបួស

អត្ថបទដោយ៖
Kien Sereyvuth

Joe Gomez ខ្សែការពារដ៏សំខាន់របស់ Liverpool អាចអវត្តមានប្រហែល៦ខែដោយសាររបស់បាក់ឆ្អឹងជើងឆ្វេង ក្នុងការប្រកួតទល់នឹង Burnley កាលពីថ្ងៃពុធ។ កីឡាករសញ្ជាតិអង់គ្លេស ត្រូវប្ដូរចេញត្រឹមនាទី២៣ ក្រោយប៉ះទង្គិចគ្នាក្នុងប្រកួតដែល Liverpool យកឈ្នះ ៣ទល់នឹង១។

របួសនេះត្រូវអ្នកចាត់ការ Jurgen Klopp របស់បន្ទោសលើទីលានដែលមានសភាពស្ងួតពេក ដូច្នេះការឈូសយកបាល់អាចបង្កគ្រោះថ្នាក់ដល់កីឡាករ។ យ៉ាងណាលោក Sean Dyche អ្នកចាត់ការរបស់ Burnley បានសរសើរកីឡាករ Ben Mee ថាពិតជាឈូសបានល្អ។ Gomez វ័យ២១ឆ្នាំគឺជាកីឡាករជម្រើសទី១របស់ក្លិបហង្សក្រហម ដោយបង្ហាញខ្លួនបាន១៣លើកក្នុង១៥ប្រកួតរដូវកាលនេះ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner