អំណោយសង្គ្រោះបន្ទាន់របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានចែកជូនពលរដ្ឋចំនួន៧០០គ្រួសារនៅស្រុកបន្ទាយអំពិល

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តឧត្តរមានជ័យ៖ ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨នេះ ឯកឧត្តម ប៉ែន កុសល អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជយ័ ឯកឧត្តម យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេច បានអញ្ចើញជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋចំនួន៧០០គ្រួសារ នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់ជូនសង្គ្រោះបន្ទាន់ដល់គ្រួសារក្រីក្រចំនួនចំនួន៧០០គ្រួសារ នាពេលនោះ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម ក្រមា១ ប៊ីចេង១កញ្ចប់ មី១កេស ម៉ុង១ និងភួយ១ផងដែរ។

ពលរដ្ឋទាំង៧០០គ្រួសារ ដែលបានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានការត្រេកអរសប្បាយរីករាយ និងដឹងគុណទៅដល់សម្ដេចតេជោ ហ៊ុន សែន ជាខ្លាំង ដែលសម្ដេចបានរួមសុខរួមទុក្ខ និងស្គាល់ពីទុក្ខលំបាកវេទនារបស់ប្រជាពលរដ្ឋ ជាពិសេសបានផ្ដល់អំណោយសង្គ្រោះបន្ទាន់ជូនដល់ពួកគាត់ទាំង៧០០គ្រួសារដែលកំពុងតែជួបវិបត្តិជីវភាព៕
ដោយៈ ប៉ែន នួន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner