អង្គការសហប្រជាជាតិទទូចឲ្យអ៊ីស្រាអែល បញ្ចប់ការត្រួតត្រាលើដែនដីទាំងឡាយរបស់ប៉ាឡេស្ទីន

សហរដ្ឋអាម៉េរិក៖ មហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតអនុម័តលើសេចក្ដីសម្រេចមួយដោយជំរុញឱ្យអ៊ីស្រាអែល បញ្ចប់ការធ្វើអាណានិគមលើដែនដីមួយចំនួនរបស់ប៉ាឡេស្ទីន បើទោះជាសហរដ្ឋអាម៉េរិកបោះឆ្នោតជំទាស់ក៏ដោយ។

ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោកស្រី ម៉ារៀ អេស្ពីណូសា តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃព្រហស្បត្តិ៍នេះបានបញ្ជាក់ថា ដំណោះស្រាយត្រូវបានបោះឆ្នោតអនុម័តក្នុងសំឡេងគាំទ្រ១៥៦ ជំទាស់ ០៦ និងអនុប្បវាទចំនួន១២សំឡេង។

ជាងបួនទសវត្សរ៍មកហើយ ដែលប៉ាឡេស្ទីនមានជម្លោះជាមួយអ៊ីស្រាអែល ដោយចាប់តាំងពីឆ្នាំ១៩៦៧មក អ៊ីស្រាអែលបានទន្ទ្រានគ្រប់គ្រងតំបន់ West Bank បូករួមទាំងតំបន់ភាគខាងកើតក្រុងហ្សេរុយសាឡឹម និងតំបន់ហ្គាហ្សាស្ទ្រីពផងដែរ ហើយថែមទាំងបានព្យាយាមប្រឆាំងការទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋស្របច្បាប់ និងឯករាជ្យ ដោយមានការជ្រោមជ្រែងពីក្រោយពីសំណាក់សហរដ្ឋអាម៉េរិក៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner