ខេត្តក្រចេះប្រារព្ធទិវាជនពិការកម្ពុជាលើកទី២០ និងទិវាជនពិការអន្តរជាតិលើកទី៣៦ ក្រោមប្រធានបទ«លើកកម្ពស់សិទ្ធិជនពិការភាព ធានាដល់ការធ្វើបរិយាប័ន្ន និងសមភាព»
ក្រចេះ៖ ទិវាជនពិការកម្ពុជាលើកទី២០ និងទិវាជនពិការអន្តរជាតិលើកទី៣៦ ក្រោមប្រធានបទ «លើកកម្ពស់សិទ្ធិជនពិការភាព ធានាដល់ការធ្វើបរិយាប័ន្ន និងសមភាព» បានធ្វើឡើងនៅមន្ទីរសង្គមកិច្ចខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២១០៨ ក្រោមវត្តមានលោក ជ មានអាន អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បនា និងមានការចូលរួមពីអ្នកដំណាងអង្កការ សមាគមអភិវឌ្ឍន៍ជនពិការខេត្តក្រចេះ ចូលរួមផងដែរ។
ក្នុងឱកាសនោះ លោក ជ មានអាន បានអាននូវខ្លឹមសាលិខិតររបស់សម្ដេចតេជោ ហ៊ុន សែន បង្ហាញថា រាជរដ្ឋាភិបាលមានឆន្ទៈខ្ពស់ក្នុងការរុះរបាំងឧបសគ្គនានា ដើម្បីបង្កើនឱកាសដល់ជនមានពិការភាព រួមទាំងបង្កើតនូវយុទ្ធនាការប្រើប្រាស់ភាសាលើកទឹកចិត្ត ដល់ជនមានពិការភាព ដែលផ្ទុយនឹងច្បាប់ស្ដីពីការកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលបានប្រកាសដាក់ឲ្យប្រើប្រាស់តាំងពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០០៩មក។
ក្នុងសាលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា សុខុមាលភាពរបស់ជនមានពិការភាព ក៏ត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន ស្របតាមកាលានុវត្តភាពនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។ លោកបន្តថា ជនមានពិការភាព ត្រូវបានផ្ដល់អាទិភាពក្នុងការជ្រើសរើសឲ្យចូលបម្រើការងារ នៅក្នុងក្រសួង ស្ថាប័នរដ្ឋចំនួន៤០ ដោយគិតក្នុងឆ្នាំ២០១៨នេះ ជនមានពិការភាព បានចូលបម្រើការងារសរុបចំនួន ២,៨៣៩នាក់ ស្ដ្រីមានពិការភាព ចំនួន ៧៥៦នាក់ ក្នុងនោះពិការកម្រិតធ្ងន់មាន ចំនួន ១,៤៧៨នាក់ ដែលក្នុងម្នាក់គិតស្មើនឹងចំនួន ២នាក់ មានចំនួនសរុប៤,៤៧១នាក់ ស្មើនឹង១,៩៣ភាគរយ ហើយបច្ចុប្បន្នគ្រប់ក្រសួងស្ថាប័នរដ្ឋកំពុងជ្រើសរើសឲ្យគ្រប់តាមអត្រាកំណត់ ចំនួន២ភាគរយ នៅក្នុងឆ្នាំ២០១៩។
សូមបញ្ជាក់ថា ទិវានេះធ្វើឡើងក្នុងគោលបំណងដើម្បីអបអរសាទរភាពជោគជ័យនៃវិស័យពិការភាពនៅកម្ពុជា ហើយបន្ដបង្ហាញឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ជនមានពិការភាព ធានាដល់ការធ្វើបរិយាប័ន្ន និងចលនានៃវិស័យពិការភាព ដើម្បីទទួលបានស័ក្ដិសិទ្ធភាព នៃការអនុវត្ដច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៣-២០២២ យុទ្ធសាស្ដ្រអ៊ីនឈាន់ ធ្វើឲ្យសិទ្ធិក្លាយជាការពិតក៏ដូចជាផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីពិការភាព ២០១៤-២០១៨ ហើយក្នុងទិវានេះផងក៏មានការដង្ហែក្បួនរបស់ជនពិការដើម្បីចូលរួមសំអាតទីក្រុងផងដែរ៕