ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូក្រោមប្រធានបទ «យើងប្តេជ្ញារួមគ្នាបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥»
កំពង់ធំ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំបានថ្លែងថា បញ្ហាការរីករាលដាលនៃការចម្លងជំងឺអេដស៍ គឺចាំបាច់ត្រូវបានការចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់ការផ្ទុះឡើងវិញនៃការឆ្លងជំងឺអេដស៍ និងសូមកុំឲ្យមានការរើសអើងជាមួយនឹងអ្នកផ្ទុកមេរោគអេដស៍ ដោយសារតែជំងឺនេះមិនឆ្លងតាមការទាក់ទងរស់នៅ ហូបចុកចានជាមួយគ្នា ផឹកទឹកជាមួយគ្នាធម្មតាវាមិនឆ្លងនោះទេ តែវាអាចឆ្លងតាមការរួមភេទ តាមឈាម ហេតុនេះទើបសូមកុំឲ្យមានការរអើង ត្រូវរួមគ្នាកសាងអភិឌ្ឍន៍ប្រទេសជាតិរួមគ្នា។
ពិធីនេះត្រូវបានចាត់ធ្វើឡើងនៅសាសប្រជុំសាលាខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលនៃគណអភិបាលខេត្តកំពង់ធំ ដោយមានមន្រ្តីរាជការ សិស្សានុសិស្ស និងអ្នកស័គ្រចិត្ត អង្កការ សមាគម ទប់ស្កាត់ការឆ្លងជំងឺអេដស៍ជាង២០០នាក់។
មិទ្ទីងអបអរទិវាពិភពលោកប្រយុទ្ធនិងជំងឺអេដស៍ ត្រូវបានចាត់ធ្វើឡើងជារៀងរាល់ឆ្នាំ នៅក្នុងខេត្តកំពង់ធំ ដោយឡែកឆ្នាំនេះ បានរៀបចំនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ក្នុងគោលបំណងប្រយុទ្ធនឹងជំងឺអេដស៍ ជំងឺសើស្បែក ជំងឺកាមរោគដែលបានរាលដាលនៅក្នុងប្រទេសកម្ពុជា នាបច្ចុប្បន្នអត្រាការឆ្លងជំងឺអេដស៍ ដែលមានវ័យចាប់ពី ១៥ ទៅ៤៩ឆ្នាំ មានការថយចុះជាលំដាប់ ជាមួយនឹងលទ្ធផលដ៏ជោគជ័យនេះ បានទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់បន្តទៀត ដែលវាបានឆ្លងតាមរយៈការរួមភេទ ក្រុមបុរសស្រឡាញ់បុរស ក្រុមស្រីស្រស់ និងក្រុមប្រើប្រាស់គ្រឿងញៀន នៅតាមសេវាកម្សាន្តនានា។
លោក ប៉ូ ដារិន តំណាងអង្គការថែទាំសុខភាពគ្រួសារកម្ពុជារ៉ាក់ បានបញ្ជាក់ថា ខណៈនេះកំពុងអនុវត្តសកម្មភាព បង្កជំងឺអេដស៍ទៅប្រជាជន ប្រឈមខ្ពស់នឹងការឆ្លងជំងឺអេដស៍ ដូចជាស្ត្រីបម្រើសេវាកម្សាន្ត និងបុរសស្រឡាញ់បុរស និងកំពុងតែអនុវត្តដោយអង្គការសេវាសង្គមសុខភាពបុរស អង្គការរ៉ាក់និងអង្គការដៃគូរ បានយកចិត្តទុកដាក់ គ្រប់គ្រង និងកាត់បន្ថយ ការចម្លងមេរោគអេដស៍ ដើម្បីឈានទៅបញ្ចប់បញ្ហាជំងឺអេដស៍នៅឆ្នាំ២០២៥។
ជាមួយគ្នានេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បន្ទាប់ពីអានសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកកាបាទក្រហមកម្ពុជា រួមមក ក៏បានសូមថ្លែងអំណរគុណអង្គការជាច្រើនដែលបានធ្វើការទាក់ទងនឹងបញ្ហាទប់ស្កាត់ប្រយុទ្ធនឹងការចម្លងមេរោគអេដស៍មួយចំនួនធំ គឺបណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន ដូច្នេះអាជ្ញាធរ សមត្ថកិច្ច ប្រជាពលរដ្ឋ សិស្សានុសិស្សទាំងអស់ ត្រូវចូលរួមទប់ស្កាត់បញ្ហាគ្រឿងញៀន រាយការជូនសមត្ថកិច្ច បើប្រទះឃើញមិត្ត បងប្អូន ញាតិសន្តាន ឬអ្នកជិតខាង ដើម្បីនាំអ្នករងគ្រោះដោយសារគ្រឿងញៀន យកទៅបន្សាបនៅតាមមន្ទីរពេទ្យ ឬបញ្ជូនទៅកាន់មណ្ឌលកែប្រែតាមខេត្តនានាឲ្យបានទាន់វេលា ដើម្បីចៀសវាងមានសភាពធ្ងន់ដែលបង្កឲ្យឈានទៅដល់ការឆក់ ប្លន់ សម្លាប់ ព្រោះបញ្ហាគ្រឿងញៀននេះ មិនមែនជារឿងរបស់បុគ្គលទេ តែវាជារឿងយើងទាំងអស់គ្នា៕
ដោយៈ ប៊ុន រដ្ឋា