នគរបាលខណ្ឌសែនសុខ បន្តចុះចែកអត្តសញ្ញាណប័ណ្ណ និងសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨នេះ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានចុះនាំយកសៀវភៅស្នាក់នៅ (ក២) និងអត្តសញ្ញាណប័ណ្ណទៅជូនប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅក្នុងភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ឆ្លៀតក្នុងឱកាសចុះចែកសៀវភៅស្នាក់នៅដល់លំនៅឋានពលរដ្ឋនេះ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងដែរថា សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារ សុទ្ធតែបងប្អូនប្រជាពលរដ្ឋខ្មែរយើងតម្រូវការចាំបាច់ក្នុងការប្រើប្រាស់នោះ ដូចនេះលោកនឹងខិតខំជំរុញឲ្យមន្ត្រីក្រោមឱវាទ ក៏ដូចជារូបលោកផ្ទាល់ ចុះយុទ្ធនាការដើម្បីប្តូរ-ផ្តល់ ជូនប្រជាពលរដ្ឋឲ្យបានប្រើប្រាស់គ្រប់ៗគ្នា។

ជាមួយគ្នានេះ លោកបានសំណូមពរដល់ប្រជាពលរដ្ឋ ជួយផ្សព្វផ្សាយតៗគ្នាឲ្យមកធ្វើសៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណឲ្យបានគ្រប់ៗគ្នា ព្រោះការធ្វើនេះមិនមានការបង់ប្រាក់នោះទេ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner