មនុស្សជាច្រើនត្រូវជម្លៀសខ្លួនចេញពីទីស្នាក់ការ CNN ជាបន្ទាន់ ខណៈមានករណីបង្កៃគ្រាប់បែក

សហរដ្ឋអាម៉េរិក៖ ជនមិនស្គាល់អត្តសញ្ញាណបានទូរស័ព្ទប្រាប់សមត្ថកិច្ចទីក្រុងញូយ៉កថា គ្រាប់បែកជាច្រើនគ្រាប់ត្រូវបានគេដាក់បង្កៃនៅឯអគារទីស្នាក់ការរបស់បណ្តាញព័ត៌មានទូរទស្សន៍ CNN នៅទីក្រុងញូយ៉ក សហរដ្ឋអាម៉េរិក ខណៈកណ្តឹងអាសន្នបានរោទ៍ឡើង ហើយមនុស្សម្នាត្រូវជម្លៀសចេញដើម្បីសុវត្ថិភាព។

ពិធីករដែលកាន់កម្មវិធី CNN Tonight ក៏បានភៀសខ្លួនភ្លាមៗដែរ ពេលកំពុងផ្សាយផ្ទាល់ ហើយកម្មវិធីទាំងមូលត្រូវបិទជាបណ្តោះអាសន្ន ខណៈសមត្ថកិច្ចបានចុះត្រួតពិនិត្យ និងស្វែងរកគ្រាប់បែក ហើយផ្លូវធ្វើដំណើរទាំងសម្រាប់រថយន្ត និងថ្ញើរជើងនៅជុំវិញនោះ ក៏ត្រូវបានបិទសិនដើម្បីឆែករកវត្ថុសង្ស័យ ។

បើតាមការផ្សាយព័ត៌មាននោះ កណ្តឹងប្រកាសអាសន្នជាច្រើនត្រូវបានគេលឺចេញពីទីស្នាក់ការរបស់ CNN ប្រចាំទីក្រុងញូយ៉ក ដែលស្ថិតនៅក្នុងអគារភ្លោះ Time Warner Center ហើយបុគ្គលិកទាំងអស់ត្រូវបានជម្លៀសចេញពីទីនោះតែម្តងនៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃព្រហស្បតិ៍តនេះ (ម៉ោងក្នុងតំបន់) ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner