ក្រុមហ៊ុន SANDARA ទទួលសិទ្ធិនំាចែកចាយ និងដាក់លក់គ្រឿងអលង្ការម៉ាក PANDORA និងនាឡិកាដៃម៉ាក BERING បើកសម្ពោធសាខាទី៥ នៅផ្សារទំនើប អ៊ីអន ២ សែនសុខ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្រុមហ៊ុន សានដារ៉ា (SANDARA) ដែលបង្កើតឡើងដោយការវិនិយោគថ្មីរវាងសម្ព័ន្ធសហគ្រាសចំរុះកាណាឌីយ៉ា ជាមួយនឹងក្រុមហ៊ុន NEGOCIA ដែលទទួលសិទ្ធិនាំយកគ្រឿងអលង្ការម៉ាក PANDORA និង នាឡិកាដៃម៉ាក BERING បានបើកសម្ពោធសាខាទី៥ របស់ខ្លូននៅផ្សារទំនើបអ៊ីអន២សែនសុខ នាល្ងាចថ្ងៃទី៦ ខែធ្នូនេះ ។ PANDORA គឺជាម៉ាកគ្រឿងអលង្ការធំជាងគេបង្អស់នៅលើពិភពលោក និង BERING Timepieces គឺម៉ាកនាឡិកាដៃដែលទទួលបានការលក់ជោគជ័យបំផុតលំដាប់ទី៣ នៅក្នុងប្រទេសចិន ។

លោក John Lim ប្រធានគ្រប់គ្រងម៉ាកមានប្រសាសន៍ថា ទីផ្សារលក់រាយនៅកម្ពុជាមានការប្រកួតប្រជែងខ្ពស់ វាហាក់ដូចជាផ្តល់ឱកាសតិចតួចបំផុតសម្រាប់ផលិតផលម៉ាកល្បីៗដែលកំពុងស្វែងរកទីផ្សារ ហើយថា ប្រជាជនកម្ពុជាមួយចំនួននិយមទិញផលិតផលម៉ាកល្បីៗពីក្រៅប្រទេសក្នុងអំឡុងពេលដំណើរកំសាន្ត ជាពិសេសតាមប្រទេសតំបន់អាស៊ី ។

ដូច្នេះប្រសិនបើយើងផ្តល់សេវាកម្មក្នុងស្រុកឲ្យមានលក្ខណៈល្អប្រសើរទៅតាមស្តង់ដាដូចនៅក្រៅប្រទេសនោះ នឹងធ្វើឲ្យអតិថិជនកាន់តែមានភាពងាយស្រួល ក្នុងការស្វែងរកផលិតផលម៉ាកល្បីៗនៅប្រទេសកម្ពុជាក្នុងតម្លៃសមរម្យ និងមានគុណភាពខ្ពស់ ។ លោក Thierry Tea នាយកប្រតិបត្តិនៃក្រុមហ៊ុន សានដារ៉ា (SANDARA) បញ្ជាក់ថា នេះជាព្រឹត្តការណ៍ដ៏អស្ចារ្យសម្រាប់ក្រុមការងារយើងដែលបាននាំមកនូវម៉ាក PANDORA ដែលជាម៉ាកគ្រឿងអលង្ការល្បីនៅលើពិភពលោកដែលមានការលក់រហូតដល់ ៣.៥ ពាន់លានដុល្លារអាមេរិក ។

លោកបន្តថា គោលបំណងរបស់យើង គឺផ្តល់នូវផលិតផលប្រកបដោយប្រណិតភាព តម្លៃសមរម្យ សម្រាប់ប្រជាជនកម្ពុជាដែលមានកំរិតជីវភាពមធ្យម ។ យើងនឹងខិតខំប្រឹងប្រែងបន្តទៀត ដើម្បីផ្តល់នូវផលិតផលមានគុណភាពខ្ពស់ ដែលអតិថិជនអាចរកបាននៅប្រទេសជាង១០០ក្នុងទូទាំងពិភពលោក ។

សូមជម្រាបថា ក្រុមហ៊ុន សានដារ៉ា (SANDARA) ត្រូវបានបង្កើតឡើងដោយការវិនិយោគរវាងសម្ព័ន្ធសហគ្រាសចំរុះកាណាឌីយ៉ា និង ក្រុមហ៊ុន NEGOCIA ក្នុងគោលបំណងដើរតួនាទីយ៉ាងសំខាន់ក្នុងការលក់រាយ និង ចែកចាយនូវផលិតផលឧស្សាហកម្មដែលមានស្តង់ដាអន្តរជាតិ មានភាពច្នៃប្រឌិត និង ផ្តល់តម្លៃស្នូល ខណៈក្រុមហ៊ុននេះ បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា ជាក់ស្តែងដួចជាការបង្កើតនូវហាងរបស់ខ្លួនចំនួន ៥ ទីតាំង និងមានបុគ្គលិកប្រមាណ៣០រូប ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner