លោក ដូណាល់ ត្រាំ សម្រេចតែងតំាងអ្នកនំាពាក្យក្រសួងការបរទេស កាន់មុខតំណែងជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចំាអង្គការសហប្រជាជាតិ

សហរដ្ឋអាមេរិក៖ សារព័ត៌មាន CGTN បានចុះផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តតែងតាំងអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី ហីដធើ ណឺត ជាអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំអង្គការសហប្រជាជាតិ ។
ការសម្រេចចិត្តរបស់លោក ត្រាំ ខាងលើនេះ បានកើតឡើងបន្ទាប់ពីអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំអង្គការសហប្រជាជាតិបច្ចុប្បន្ន លោកស្រី Nikki Haley បានប្រកាសលាលែងពីតំណែងកាលពីខែតុលាកន្លងទៅ ហើយលោកស្រីនឹងបញ្ចប់តួនាទីរបស់ខ្លួននៅដំណាច់ឆ្នាំ២០១៨នេះ ។
ឆ្លើយតបនឹងរឿងនេះដែរ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តប្រកាសពីការតែងតំាងលោកស្រី ណឺត ជាអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំអង្គការសហប្រជាជាតិជំនួសលោកស្រី Nikki Haley នៅព្រឹកថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ប៉ុន្តែយ៉ាងណាមិញ លោកស្រី ណឺត មិនទាន់ធ្វើការអត្ថាធិប្បាយណាមួយនៅឡើយទេ ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner