លោក មូន ជែអ៊ីន៖ លទ្ធភាពសម្រាប់ដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើងមកកាន់ទីក្រុងសេអ៊ូលបានបើកចំហហើយ

កូរ៉េខាងត្បូង៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានចេញផ្សាយនៅថ្ងៃច័ន្ទនេះថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន បាននិយាយថា លទ្ធភាពនៃដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន មកកាន់ទីក្រុងសេអ៊ូល ត្រូវបានបើកចំហហើយ។

លោក មូន បានធ្វើការកត់សម្គាល់ដូច្នេះ ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានមួយជាមួយអ្នកយកព័ត៌មានក្នុងតំបន់ ស្របពេលធ្វើដំណើរតាមជើងហោះហើរទៅកាន់ប្រទេសញ៊ូហ្សឺឡែន ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់លោក បន្ទាប់ពីបានបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូល G20 នៅក្នុងប្រទេសអាហ្សង់ទីន។

ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បានគូសបញ្ជាក់ទៀតថា បើទោះបីជាលោកប្រធាន គីម នឹងធ្វើដំណើរទស្សនកិច្ចទៅវិញទៅមកទីក្រុងសេអ៊ូលនៅក្នុងឆ្នំានេះក៏ពិតមែន ក៏ប៉ុន្តែការបំពេញទស្សនកិច្ចនេះ អាចកើតឡើងទៅបាន ក៏អាស្រ័យលើការប្តេជ្ញាចិត្តរបស់លោក គីម ផ្ទាល់ផងដែរ។

សូមរំលឹកឡើងវិញថា ក្នុងអំឡុងជំនួបកំពូលនៅទីក្រុងព្យុងយ៉ាង កាលពីខែកញ្ញាកន្លងទៅ លោក គីម ធ្លាប់បានសន្យាថា នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូលវិញ ដើម្បីឆ្លើយតបទៅនឹងការបំពេញទស្សនកិច្ចរបស់លោក មូន មកកាន់ទីក្រុងព្យុងយ៉ាង៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner