ខេត្តកំពតប្រារព្ធមិទ្ទីងអបអរខួបអន្សាវរីយ៍លើកទី៤០ ថ្ងៃកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាថ្ងៃទី២ធ្នូ ឆ្នាំ១៩៧៨ -២ធ្នូ ឆ្នាំ២០១៨

ការប្រារព្ធ អង្គមីទ្ទីង អបអរខួបអន្សាវរីយ៍លើកទី៤០  ថ្ងៃកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាថ្ងៃទី២ធ្នូ ឆ្នាំ១៩៧៨  -២ធ្នូ ឆ្នាំ២០១៨ ធ្វើឡើងនៅក្នុងបរិវេណរមនីយដ្ឋាន ស្រះឈូកខេត្តកំពតរៀបចំ  ធ្វើឡើង នៅព្រឹកថ្ងៃ  ច័ន្ទទី៣  ខែធ្នូ ឆ្នាំ២០១៨។ ឯកឧត្តម ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាល  ប្រធានគណៈកម្មាធិការគណៈបក្សខេត្ត  និងជាប្រធានគៈណៈកម្មាធិការណៈសិរ្សសាមគ្គី  អភិវឌ្ឍន៍មាតុភូមកម្ពុជាខេត្តកំពត  ក៏បានអាននូវសន្ទរកថារបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាប្រធានកិត្តយសគណបក្សប្រជាជនកម្ពុជា  និងជាប្រធានក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី  អភិវឌ្ឍន៍ មាតុភូមិកម្ពុជា។ តំណាងអង្គពិធី ក៏បានអញ្ជើញឡើងប្តេជ្ញាចិត្តថា  តាងនាមឲ្យសមាជិកសមាជិការអង្គមីទ្ទីងទាំងមូល គឺសម្តែងនូវមនោសញ្ជេតនា រំភើបរីករាយ យ៉ាងក្រៃលែង បន្ទាប់ពីបានស្តាប់ យ៉ាងយកចិត្ត ទុកដាក់នូវសន្ទរកថាដែលមានអត្តន័យដ៍ជ្រាលជ្រៅ ជាទីបំផុតរបស់សម្តចអគ្គមហាពញាចក្រី ហេង សំរិន ដែលអានដោយ ឯកឧត្តម ជាវ តាយ ហើយសូម ប្តេជ្ញាចិត្ត  ដូចតទៅ៖

           ១-ប្តេជ្ញារក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុង ប្រកាន់ខ្ជាប់ប្រពៃណីស្នេហាជាតិផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋឲ្យអស់ពីកម្លាំងកាយចិត្តគ្រប់ពេលវេលា

            ២-ប្តេជ្ញាធ្វើការអប់រំប្រជាជន ពិសេសយុវជនជំនាន់ក្រោយ ឲ្យបានយល់ដឹង និងចងចាំជានិច្ចនូវអត្ថន័យនៃថ្ងៃកំណើត រណសិរ្សសាមគ្គី អភវឌ្ឍន៍មាតុភូមកម្ពុជា២ធ្នូ  ១៩៧៨- ២ធ្នូ ២០១៨  និងថ្ងៃ៧មករា   ដែលជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជាយើង

            ៣-ប្តេជ្ញាខឹតខំអនុវត្តន៍ ឲ្យបានជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ដាភិបាលយើងដែមានសម្តេចអគ្គមហាសេនាបតីតេជោ   ហ៊ុន  សែន   ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner