កំលាំង​នគរបាល​ផែនការ​ងារ​សន្ដិសុខ​ ខេ​ត្តកំពង់ស្ពឺ​បើកប្រតិបត្ដិការបំបែកសំណុំរឿងករណីឆបោ​ក​ដែលមានជាក្រុមអង្គការចាត់តាំងដើរបោកប្រា​ស់​ប្រាក់ពីប្រជាពលរដ្ឋ​ ដើម្បីយកបង់ផ្ដាច់នៅតា​ម​ធនាគារ​ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ឯកជន

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ស្ពឺ​ ៖​ កំលាំង​ជំនាញ​ផែនការ​ងារ​សន្ដិសុខ​ នៃ​ស្នងការដ្ឋាននគរ​បាលខេត្តកំពង់ស្ពឺ​ បានបើកប្រតិបត្ដិការបំបែកសំណុំរឿងករណីឆបោកប្រាក់ជា​ប្រព័ន្ធដែលមានលក្ខណៈអង្គការចាត់តាំងច្បាស់លាស់ក្នុងការទំនាក់ទំនងជាមួយម្ចាស់បំណុលនិ​ងភ្នាក់ងារផ្នែកកម្ចីឥណទាន(CO)ក្លែងក្លាយ​ ហើ​យចាត់តាំងមនុស្សអោយធ្វើជាកូនបំណុល​ដែលត្រូវ​ខ្ចីប្រាក់​ដើម្បី​យកទៅបង់ផ្ដាច់នៅតាម​ធនា​គា​រ​ និងគ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ឯកជន​មួយចំនួន​។ ក្រោមកិច្ចដឹក​នាំដោយផ្ទាល់ពីលោក​ឧត្ដមសេនី​យ៍​ទោ​ សម​ សាមួន​ ស្នងការ​នគរបាល​ខេត្ត​ កំលាំ​ង​ជំនាញ​សន្ដិសុខ​ខេត្តកំពង់ស្ពឺ​បានឃាត់ខ្លួនមនុ​ស្សមួយក្រុមមានចំនួន​ ០៧នាក់​ ប្រុស​ មួយនាក់​ ជាអ្នកដឹកជញ្ជូនមធ្យោបាយ​ក្នុង​នោះ​រួមមាន​ ៖​ ១-​ឈ្មោះ​ ភឿង សុភ័ន ភេទ ស្រី អាយុ​ ២៥ឆ្នាំ ទីលំ​នៅភូមិព្រះខែ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន​ស្ថិត​នៅ​ផ្ទះ​ជួលម្ដុំហាងខារាអូខេរស្មីអង្គរ​ (ជាមេក្លោង) មានមុខរបរ​ អ្នករកសុី​ចងការប្រាក់និង​ផ្ដល់​សេវា​បង់​ផ្ដាច់​តាមធនាគារ​២-ឈ្មោះ​ នី​ វណ្ណា​រី​ ភេទ​ ស្រី​ អាយុ​ ៣១ឆ្នាំ ទីលំ​នៅភូមិផ្សារគីឡូលេ​ខ៩ សង្កាត់ច្រាំងចំរេះ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ​ (ជាមេក្លោង)​ ៣-ឈ្មោះ ភឿង​ ចាន់ឌី ភេទ ស្រី អាយុ ២៩ឆ្នាំ ទីលំ​នៅបច្ចុប្បន្ន ភូមិព្រះស្រែ ឃុំកាហែង ស្រុកសំ​រោ​ងទង ខេត្តកំពង់ស្ពឺ (រួមគំនិតក្នុងអំពើឆបោក​)​ដើរតួរជាអ្នកខ្ចីប្រាក់កូនបំណុល​ជាបងបង្កើត​ឈ្មោះ​ភឿង​ សុភ័ន​ ៤-ឈ្មោះ អ៊ូច សុភា ភេទ ស្រី អាយុ ៤២ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិក្តាន់រោយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល (រួមគំនិត​ក្នុង​អំពើ​ឆបោក​)​ ៥-ឈ្មោះ ស៊ឹម លាប ភេទ ស្រី អាយុ ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិស្លា ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (រួមគំនិតក្នុងអំពើឆបោក)​ ៦-ឈ្មោះ ប៉ែន ស្រីមាន ភេទ ស្រី អាយុ ៥២ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិថ្មី សង្កាត់ផ្សារដីហុយ ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ (រួម​គំនិតក្នុងអំពើឆបោក)​ ៧-ឈ្មោះ ផូ ថេងភេទ ប្រុស អាយុ ២៤ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិរកាជោ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល អ្នកផ្តល់មធ្យោបាយ (សមគំនិត​ អ្នករត់កង់បី)និងបុគ្គល០២​នាក់​ទៀត​កំពុង​គេចខ្លួន​ តាំង​ខ្លួន​ជាភ្នាក់ងាររបស់​ធនាគារ​(CO)​ តាមការបញ្ជាក់​ឲ្យ​ដឹង​ពីលោក​ឧត្ដមសេនីយ៍ត្រី​ ញ៉ែម​ សៅ​ ស្នងការរង​ ទទួល​ផែន​ការ​ងារ​សន្ដិសុខ​ ថាអ្នកទាំង០៧នាក់នេះគឺជា​បក្ខពួក​តែមួយដែលស្ថិតក្រោមការបញ្ជាដឹកនាំ​របស់​ឈ្មោះ​ ភឿង​ សុភ័ន​ និងឈ្មោះ​ នី​ វណ្ណា​រី​ រៀបចំ​ផែនការ​ធ្វើ​ការទំនាក់ទំនងជាមួយអ្នកមាន​ប្រាក់​និងអ្នកមានមុខរបររកសុីចងការប្រាក់ឯក​ជន​ បន្ទាប់ពី​មានការទំនាក់ទំនងរួចគឺឈ្មោះភឿង​សុភ័ន​និងឈ្មោះ​នី​ វណ្ណា​រី​ បានបញ្ជាអោយអ្នកក្រោមឱវាទទៅជួបជាមួយនិងម្ចាស់ប្រាក់ដើម្បី​ទទួល​ប្រាក់​ ករណី​នេះខាងម្ចាស់ប្រាក់ចង់ដឹងថា​នៅខ្វះលុយប៉ុន្មាន? នៅក្នុង​ធនាគារ​ឯកជនមួយ​ណា​? អ្នកណាជាអ្នកកាន់ឯកសារកូនបំណលគឺ​គេបានឲ្យលេខទូរស័ព្ទភ្នាក់ងារ(CO)ក្លែង​ក្លាយ​ ទៅដល់ម្ចាស់ប្រាក់ទាក់ទងសួរនាំអំពីសាច់ប្រាក់​របស់​អតិថិជន​ដែលចង់ខ្ចីបង់ផ្ដាច់និងការផ្ដល់កម្ចី​អោយបន្ដវិញ​ ក្រោយទទួល​បានប្រាក់រួចគឺត្រូវ​យកប្រាក់មកប្រគល់ឲ្យឈ្មោះភឿង​ សុភ័ន​ និងឈ្មោះ​នី​ វណ្ណា​រី​ ដោយទទួល​បានកំរៃមួយចំនួនពីការដើរតួរសម្ដែងក្លែងបន្លំ​ មុនដំបូង​ក្រុមនេះដើ​រ​ស៊ើបរកអ្នកមានប្រាក់​ រួចទៅទាក់ទងរបៀបខ្ចីប្រា​ក់រយៈពេល​ខ្លី​ ២-៣ថៃ្ង​សងវិញផ្ដល់ការប្រាក់​ ខ្ពស់​រួច​ចាប់​ផ្ដើម​បញ្ជូន​មនុស្ស​ទៅខ្ចីបន្ដបន្ទាប់ធ្វើឲ្យម្ចាស់លុយមានការជឿទុកចិត្ដឈានដល់ការឆបោកតែម្ដង​ ឆ្លើយ​រកលេសនេះ​ លេសនោះថា​ធនាគារ​កំពុង​ជាប់បិតបញ្ជីជាដើម។

បច្ចុប្បន្ន​មេក្លោងឈ្មោះភឿង​ សុភ័ន​នេះទើបត្រូវ​ ម្ចាស់​បំណុល​រត់​ការ​ធានា​ចេញពីពន្ធនាគារខេត្ដកំពង់ស្ពឺ​ ដាក់ឲ្យស្ថិតនៅក្រៅឃុំបណ្ដោះអាសន្ន​ក្នុងអំពើឆបោកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ជា​ង​ ១.០០០.០០០​ (មួយលានដុល្លា​អាមេរិក​) និងកំពុងរងបណ្ដឹងជាច្រើនទៀតនៅស្ថាប័នអយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់​ស្ពឺ​ និងរាជធានីភ្នំពេញដែ​លម្ចាស់បណ្ដឹងខ្លះចាញ់បោកឈ្មោះភឿង​ សុភ័ន​ ម្នាក់​ៗមិនតិចជា​ ២មុឺន​ដុល្លានោះទេ​។  បច្ចុប្បន្ន​មេ​ក្លោងនិងជនពាក់ព័ន្ធ​ករណី​ខាងលើ​ ជំនាញ​បានកំពុង​កសាងសំណុំ​រឿង​បញ្ជូន​ទៅ​ស្ថាប័ន​អយ្យ​ការ​ អមសាលាដំបូងខេត្ដកំពង់​ស្ពឺ​ ដើម្បី​ចាត់​ការ​តាមនីតិវិធីច្បាប់​៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner