ណាហ្គាវើលដ៍ ផ្តល់ជូនការបញ្ចុះតម្លៃសន្ធឹកសន្ធាប់ និងទស្សនាការសម្តែងលំដាប់ពិភពលោក ដោយសេរី នាឱកាសចុងឆ្នាំនេះ

អត្ថបទដោយ៖
Kien Sereyvuth

   ក្នុងឪកាសបុណ្យណូអែល ខាងមុខនេះ ណាហ្គាវើលដ៍ និងមានការបញ្ចុះតម្លៃសន្ធឹកសន្ធាប់ និងទស្សនាការសម្តែងលំដាប់ពិភពលោកផ្ទាល់ ដោយសេរី ចាប់ពីថ្ងៃទី២៤ វិច្ឆិការហូតដល់ចុងឆ្នាំ ជាមួយនឹងកាដូណូអែលដ៏ ស្រស់ស្អាត មួយឥតគិតថ្លៃ គឺតុក្កតារូបក្តាន់ ដោយលោកអ្នកត្រូវចំណាយ ៥០ដុល្លារ ឬច្រើនជាងនេះ ក្នុងវិក្កយបត្រមួយនៅភោជនីយដ្ឋាន ណាមួយរបស់ណាហ្គាវើលដ៍ ឬទិញ កញ្ចប់ ស្នាក់នៅ Silver ឬ Gold នៅសណ្ឋាគារណាហ្គាវើលដ៍ ។
តាមការបញ្ជាក់ពីតំណាងណាហ្គាវើល ក្នុងឱកាសចុងឆ្នាំដ៏ពិសេសនេះ ណាហ្គាវើលដ៍នឹងមានការតុបតែងដ៏ទាក់ទាញ រួមមាន ដើមឈើ ណូអែលដែលមានពន្លឺចែងចាំងដ៏ស្រស់ប្លែក ហើយលោកអ្នកអាចទិញ នំស្រួយ និងស្ករណូអែល ដែលមានដាក់លក់ នៅសាលទទួលភ្ញៀវណាហ្គាវើលដ៍ និងនៅភោជនីយដ្ឋានក្រោមដី Food Pavilion នៅណាហ្គាទី២ រៀងរាល់ថ្ងៃ ។
ចំនុចសំខាន់បំផុតនោះ យើងអាចទស្សនាការសម្តែងអបអរបុណ្យណូអែលដោយសេរី នៅសាលមហោស្រព NABA នៅណាហ្គាទី២ ចាប់ពីម៉ោង ៨យប់ ពីរៀងរាល់ថ្ងៃព្រហស្បតិ៍ដល់អាទិត្យ ចាប់ផ្តើមពីថ្ងៃទី១ ធ្នូតទៅ ។ វាជាការសម្តែងលំដាប់ពិភពលោករយៈពេល៤៥ នាទីនៅក្នុងសាល មហោស្រពបច្ចេកវិទ្យា វីដេអូ mapping ដំបូងគេបង្អស់នៅកម្ពុជា ដែលផ្តល់ជូនដោយសិល្បករ-សិល្បការិនី អន្តរជាតិ សម្រាប់ទាំងកុមារ និងមនុស្សពេញវ័យ ។
សម្រាប់អ្នកដែលចូលចិត្តអាហារប៊ុហ្វេ ណាហ្គាវើលដ៍ ក៏មានផ្តល់ជូនម្ហូបពិសេសបន្ថែមនៅថ្ងៃទី ២៤ , ២៥ និងទី៣១ ធ្នូ នៅភោជនីយដ្ឋានប្រណីត 2Pangea ដែលជាភោជនីយដ្ឋានឈ្នះពាន រង្វាន់លំដាប់ពិភពលោក ឆ្នាំ២០១៨ ដែល ២ នាក់ចំណាយតែ ៣៩ដុល្លារប៉ុណ្ណោះ ។ ដើម្បីចូលរួមស្វាគមន៍ឆ្នាំថ្មីដែលជាឆ្នាំមហាមង្គល ណាហ្គាវើលដ៍ក៏មានមហាព្រឹត្តិការណ៍ តន្ត្រីឆ្លងឆ្នាំដ៏កក្រើកនៅសួនច្បារ សម្តេច ហ៊ុន សែន នៅមុខណាហ្គាវើលដ៍ ជាមួយកំពូលតារាចម្រៀងល្បីៗនៅកម្ពុជា និងអន្តរជាតិជាច្រើនរូប ចាប់ពីម៉ោង ១០យប់ នៅថ្ងៃទី៣១ ខែធ្នូ ។
  សូមបញ្ជាក់ថា មជ្ឈមណ្ឌលកំសាន្តណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វីត និងដឺលុច្សជាង ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹប ២៧ កន្លែង មណ្ឌលស្ប៉ាប្រណីតពីរ សាលមហោស្រព NABA ដែលមាន២.០០០ កៅអី នៅណាហ្គាទី២  ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយ ក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលប្រជុំដែលបំពាក់ដោយបរិក្ខារទំនើបៗ ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner