ឯ,ឧ ថាច់ ឃន មានប្រសាសន៍ថា៖ មន្ត្រីអធិការកិច្ចត្រូវពង្រឹងសមត្ថភាព ដើម្បីធ្វើជាកំ​លាំង​ចលករដ៏រឹង​មាំរបស់​រាជ​រដ្ឋា​ភិបាលកម្ពុជា លើការកែទំរង់​ឥតរាថយ ដើម្បីពង្រឹងអភិបាលកិច្ចល្អ

          ក្នុង​ឱកាសបិទវគ្គបណ្តុះបណ្តាលជំនាញអធិការកិច្ចបឋម ស្តីពីមូលដ្ឋានគ្រឹះ នៃការងារអធិការកិច្ច កាលពី​រសៀល​​​ ថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឯ,ឧ ថាច់ ឃន រដ្ឋលេខាធិការ និងជាតំណាង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជា​មួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់​ប្រាប់​សិក្ខា​កាម​​ដែល​បញ្ចប់​​​វគ្គបណ្តោះ​បណ្តាលថា៖ មន្ត្រីអធិការកិច្ច​ត្រូវ​ពង្រឹងសមត្ថភាព ដើម្បីធ្វើជាកំ​លាំង​ចលករដ៏រឹងមាំ​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា លើការកែទំរង់​ឥតរាថយ ដើម្បីពង្រឹង​អភិ​បាលកិច្ចល្អ ។ ដើម្បីសំរេចគោលដៅនេះ មន្ត្រីទាំងអស់​ត្រូវ​​តែមាន​ភាពច្បាស់លាស់ ស្មោះត្រង់ និងការជឿ​ជាក់​លើ​សមត្ថភាព តាម​រយៈ​នៃការបណ្តុះបណ្តាល​ទាំងក្នុង​មូល​ដ្ឋាន​មាន​ស្រាប់ និងសមាហរណកម្មនៅក្រៅប្រទេសផងដែរ  ។​ នេះបើតាមការឲ្យដឹងពីឯ,ឧ ណុប ចាន់ណារិន្ទ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធ​សភា និងអធិការ នៅក្រោយបញ្ចប់ពីធិបិទ​វគ្គ នៅ​ទីស្តី​ការ​ក្រ​សួង ។

ឯ,ឧ ណុប ចាន់ណារិន្ទ  បានឲ្យដឹងថា៖បើតាមរបាយការណ៍របស់លោកបណ្ឌិត សោម បូរ៉ាន់ នាយកវិទ្យា​ស្ថាន​ជាតិ​​អធិការកិច្ច នៃក្រួសួងទំនាក់ទំនង​ជា​មួយ​​រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ​ បញ្ជាក់ថាៈ វគ្គ​បណ្តុះ​បណ្តាល​​ជំនាញ​អធិ​ការ​កិច្ចបឋម ស្តីពីមូលដ្ឋាន​គ្រឹះ​​នៃការងារអធិការកិច្ច បានចាប់ផ្តើមកាលពីព្រឹកថ្ងៃច័ន្ទ ទី២៦ ក្រោម​អធិប​តីភាព ឯ,ឧ បណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការ ហើយត្រូវបានបញ្ចប់នៅថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកានេះ ដោយ​មាន​សិក្ខា​កាម​មក​ពី​គ្រប់​នាយក​​​ដ្ឋានចំណុះឲ្យអគ្គនាយកដ្ឋានអធិការកិច្ច និងមន្ទីរតាមបណ្តាខេត្ត រាជធានី ទាំងអស់​ចំ​ណុះ​​ឲ្យ​ក្រ​សួងចំ​នួន​៤៥​នាក់ ដោយសិក្សានូវមេរៀនសំខាន់់ៗ ចំនួន៦ជាគន្លឹះ រួមមាន៖ ទស្សនៈទូទៅ នៃការការងារអធិការកិច្ច, ស្ថាប័នអធិ​ការ​​កិច្ច និងមន្ត្រីអធិការកិច្ច , ច្បាប់ និងលិខិតបទដ្ឋានក្នុងសកម្មភាពអធិការកិច្ច , ភារកិច្ច និងសិទ្ធអំណាចរបស់មន្ត្រី​អធិការ​កិច្ច​, បណ្តឹង និងបែបបទ នៃការដោះស្រាយបណ្តឹង ។

ក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឯ,ឧ ថាច់ ឃន បានថ្លែងអំណរដល់គ្រូឧទ្ទេសនាម ដែល​បាន​ខិតខំប្រឹងប្រែងបណ្តុះបណ្តាលដល់សិក្ខាកាម ក្នុងរយៈពេល៥ថ្ងៃកន្លងមកនេះ ។ ឯ,ឧថាច់ ឃន បន្តថាៈលទ្ធផល​ថ្ងៃនេះ ជាសមទ្ធិផលថ្មីមួយបន្ថែមទៀត ដែល​បា​ន​កើតចេញពី​​ការ​​យក​ចិត្តទុកដាក់ពីលោកជំទាវ ឧបនាយករដ្ឋមន្ត្រី បើ​ទោះ​​ជាក្រសួងមិនមាន​ថវិកាគ្រប់គ្រាន់ ដើម្បី​ប្រើ​ប្រាស់​ក្នុង​វ​គ្គ​បណ្តុះ​បណ្តាលបឋមនេះ​​ ក៏ពិតមែន តែ​ដើម្បី​ប្រ​សិទ្ធិ​ភាព​ការងារ និងដើម្បីធ្វើឲ្យក្រសួងយើងសម្បូរទៅដោយ​ធនធាន​មនុ​ស្ស ដាច់​ខាត លោកជំទាវ ម៉ែន សំអន ​ត្រូវតែខិតខំ​ធ្វើ​ឲ្យ​មានការបណ្តុះបណ្តាលនៅនឹងកន្លែងផង និងនៅក្រៅ​ប្រ​ទេស​ផងដែរ ។ ​ដូចនេះ សូមឲ្យមន្ត្រីយើងត្រូវយកចំណេះ​ដឹងទាំងនេះ ទៅប្រើប្រាស់ឲ្យចំទឹសដៅ ដើម្បីធ្វើជាសេនាធិការឲ្យថ្នាក់​ដឹក​នាំ​ក្រ​សួង ស្របតាមយុទ្ធសាស្ត្រចតុកោណ​របស់​​រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៦នេះ ឲ្យកាន់តែមានប្រសិទ្ធភាព និងកាន់តែមានជំនឿទុកចិត្តពីប្រ​ជាជន​យើង​បន្ថែម​ទៀត ។ ក្នុងនោះមន្ត្រីយើងទាំងនៅថ្នាក់ក្រសួង និងនៅថ្នាក់រាជធានី ខេត្ត ត្រូវបន្តសកម្មភាព ដោយជំហរទទួល​ខុស​ត្រូវខ្ពស់ កុំ​ស្ពឹក​​ស្រពន់ ត្រូវចេះក្តាប់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីរាយការណ៍​ជូនថ្នាក់ដឹកនាំពិនិត្យសំរេច ពិ​សេស​អនុ​សាសន៍​របស់សម្តេចតេជោ ហ៊ុន សែន ដែលទាក់ទងទៅនឹងស្ថាប័នយើង ដើម្បីចុះជួយប្រជាជនឲ្យ​បាន​ទាន់​ពេល​វេលា៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner